km_tn/luk/24/30.md

4.0 KiB

វា​បាន​កើតឡើង

ឃ្លានេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ព្រឹត្តិការណ៍សំខាន់មួយនៅក្នុងសាច់រឿង។ បើភាសារបស់អ្នកមានវិធីសម្រាប់ធ្វើដូចនេះ អ្នកអាចពិចារណាប្រើវានៅទីនេះ។

នំបុ័ង

សំដៅទៅលើនំប៉័ងឥតមេ។ វាមិនសំដៅទៅលើអាហារជាទូទៅទេ។

ទាំងអរ​ព្រះគុណ​ព្រះជាម្ចាស់

«បានអរព្រះគុណដល់ព្រះជាម្ចាស់»ឬ«អរព្រះគុណដល់ព្រះជាម្ចាស់សម្រាប់នំប័ុង»

រំពេចនោះ ស្រាប់តែភ្នែក​គេ​បាន​ភ្លឺ​ឡើង

"ភ្នែក" របស់ពួកគេតំណាងឲ្យការយល់ដឹង។ អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "បន្ទាប់មកពួកគេបានយល់" ឬ "បន្ទាប់មកពួកគេបានដឹង"

មើល​ព្រះអង្គ​ស្គាល់

ពួកគេបានស្គាល់ទ្រង់។ ពួកសិស្សទាំងនេះស្គាល់ទ្រង់មុនពេលទ្រង់សុគត។

ព្រះអង្គ​បាត់​ពី​មុខ​គេ​ទៅ

មានន័យថា ភ្លាមៗទ្រង់មិននៅទីនោះទេ។ មិនមានន័យថា ទ្រង់ក្លាយជាមនុស្សមើលមិនឃើញ។

តើយើងមិនមានចិត្តរំភើបទេឬ ...​គម្ពីរឲ្យយើង​ស្ដាប់?

ពួកគេប្រើសំណួរដើម្បីបញ្ជាក់ពីភាពអស្ចារ្ យដែលពួកគេភ្ញាក់ផ្អើលចំពោះការជួបជាមួយព្រះយេស៊ូ។ "ដួងចិត្តរបស់យើងកំពុងឆេះនៅក្នុងខ្លួនយើង ... បទគម្ពីរ"។

តើយើងមិនមានចិត្តរំភើបទេឬ

អារម្មណ៍ក្រហល់ក្រហាយ ដែលពួកគេមានពេលកំពុងនិយាយជាមួយព្រះយេស៊ូ ត្រូវបានគេនិយាយដូចជាពួកគេកំពុងឆេះនៅខាងក្នុងខ្លួនពួកគេ។ "យើងមានអារម្មណ៍តានតឹងខ្លាំងណាស់ នៅពេលទ្រង់កំពុងមានបន្ទូលជាមួយពួកយើង"

នៅក្នុងខ្លួនយើង

បុរសទាំងពីរនាក់កំពុងនិយាយរកគ្នា។ ពាក្យថា "យើង" គឺរាប់បញ្ចូលគ្នាជាភាសា ដែលធ្វើឲ្យមានភាពខុសគ្នាទាំងនេះ។

កាល​ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​យើងនៅតាមផ្លូវ​​ និង​បក​ស្រាយ​គម្ពីរឲ្យយើង​ស្ដាប់

ព្រះយេស៊ូមិនបានបើកសៀវភៅ ឬគម្ពីរទេ។ "បានបើក" សំដៅទៅលើការយល់ដឹងរបស់ពួកគេ។ "ខណៈពេលទ្រង់បានពន្យល់បទគម្ពីរដល់ពួកយើង" ឬ "ខណៈពេលទ្រង់បានជួយយើងឲ្យយល់បទគម្ពីរ"