km_tn/luk/24/04.md

2.2 KiB

ព័ត៌មាន​ទូទៅ:

មានទេវតាពីរអង្គលេចចេញមក ហើយចាប់ផ្ដើមនិយាយទៅកាន់ស្ត្រីទាំងនោះ។

ខណៈពេល

ឃ្លានេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ព្រឹត្តិការណ៍សំខាន់មួយនៅក្នុងសាច់រឿង។ បើភាសារបស់អ្នកមានវិធីសម្រាប់ធ្វើដូចនេះ អ្នកអាចពិចារណាប្រើវានៅទីនេះបាន។

​ភ័យ​ខ្លាច​ជា​ខ្លាំង

"មានការភ័យខ្លាច"

​ឱន​មុខ​ចុះមើលដី

"ឱនចុះដល់ដី" ។ សកម្មភាពនេះបង្ហាញពីការបន្ទាបខ្លួននិងការចុះចូលចំពោះបុរស។

ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក​ព្រះអង្គ​ ដែល​មាន​ព្រះជន្ម​រស់នៅក្នុង​ចំណោម​មនុស្ស​ស្លាប់​ដូច្នេះ?

បុរសប្រើសំណួរ ដើម្បីរិះគន់ស្ត្រីដោយទន់ភ្លន់ ចំពោះការរកមើលនៅក្នុងផ្នូរមនុស្ស ដែលរស់នៅ។ "អ្នកកំពុងស្វែងរកមនុស្ស ដែលរស់នៅក្នុងចំណោមមនុស្សស្លាប់" ឬ "អ្នកមិនគួរស្វែងរកអ្នកដែលនៅរស់នៅកន្លែង ដែលពួកគេកប់មនុស្សស្លាប់នោះទេ!"

ហេតុ​អ្វី​បាន​ជា​នាង​នាំ​គ្នា​មក​រក

នៅទីនេះ "អ្នក" មានពហុវចនៈសំដៅទៅលើស្ត្រីដែលបានមក។