km_tn/luk/23/50.md

2.1 KiB

ព័ត៌មាន​ទូទៅ:

នេះជាផ្នែកបន្ទាប់នៃសាច់រឿង។ យ៉ូសែបសុំលោកពីឡាត់មកសពព្រះយេស៊ូ។ ខទាំងនេះប្រាប់យើងនូវសាវតាអំពីយ៉ូសែបជាអ្នកណា។

មើល មាន​​បុរសមួយរូប​

ពាក្យថា“ មើល” ដាស់តឿនយើងឲ្យស្គាល់មនុស្សថ្មីនៅក្នុងសាច់រឿង។ ភាសារបស់អ្នកអាចមានវិធីធ្វើបែបនេះ។ "មានបុរសម្នាក់ដែលជា"

ជាសមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មួយរូប

"ក្រុមប្រឹក្សាយូដា"

លោក​ជា​មនុស្ស​ល្អ​សុចរិត

អាចបកប្រែជាប្រយោគថ្មី។ "គាត់ជាមនុស្សល្អ និងសុចរិត"

លើ​ការ​សម្រេច​ចិត្ត​របស់ក្រុមប្រឹក្សាជាន់ខ្ពស់ និងអំពើ​ដែល​គេ​ប្រព្រឹត្ត​នោះឡើយ

អ្វីដែលការសម្រេចចិត្ត អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ “ ជាមួយនឹងការសម្រេចចិត្តរបស់ក្រុមប្រឹក្សា ក្នុងការសម្លាប់ព្រះយេស៊ូ និងសកម្មភាពរបស់ពួកគេ”

លោក​មកពី​ក្រុង​អើរីម៉ាថេ ដែលជា​ក្រុង​មួយ​របស់​ជន​ជាតិ​យូដា

"ទីក្រុងដែលមានឈ្មោះថា អារីម៉ាថេដែលស្ថិតនៅក្នុងតំបន់យូដា"