km_tn/luk/23/33.md

2.7 KiB

លុះពេលពួកគេមក​ដល់

ពាក្យថា“ ពួកគេ” រួមបញ្ចូលទាំងទាហានឧក្រិដ្ឋជន និងព្រះយេស៊ូ។

គេ​ឆ្កាង​ព្រះយេស៊ូ

"ទាហានរ៉ូម៉ាំងឆ្កាងព្រះយេស៊ូ"

ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាងឆ្វេង

«ពួកគេបានឆ្កាងឧក្រិដ្ឋជនម្នាក់នៅខាងស្តាំព្រះយេស៊ូ និងឧក្រិដ្ឋជនម្នាក់ទៀត នៅខាងឆ្វេងព្រះយេស៊ូ»

ឱ​ព្រះបិតា​អើយ! សូម​ព្រះអង្គ​អត់ទោស​ឲ្យ​អ្នក​ទាំង​នេះ​ផង

ពាក្យថា“ ពួកគេ” សំដៅទៅលើអ្នកដែលបានឆ្កាងព្រះយេស៊ូ។ ព្រះយេស៊ូមានបន្ទូលទៅកាន់ព្រះបិតារបស់ទ្រង់ ដោយអាណិតអាសូរចំពោះអ្នកដែលបានឆ្កាងទ្រង់។

ឱ​ព្រះបិតា​អើយ

នេះជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់។

ដ្បិត ​ពួកគេ​មិន​ដឹង​ថា​ ពួកគេ​កំពុង​ធ្វើ​អ្វី​ឡើយ

"ពីព្រោះពួកគេមិនដឹងពីអ្វីដែលពួកគេកំពុងធ្វើឡើយ" ។ ទាហានរ៉ូម៉ាំងមិនបានដឹងថា ពួកគេកំពុងឆ្កាងព្រះបុត្រារបស់ព្រះជាម្ចាស់។ "ពួកគេពិតជាមិនដឹងថា ពួកគេកំពុងឆ្កាងនរណាឡើយ"

គេ​យក​សម្លៀកបំពាក់​របស់​ព្រះអង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា

ទាហានចូលរួមលេងល្បែងមួយប្រភេទ។ "ពួកគេបានលេងល្បែង"

យក​សម្លៀកបំពាក់​របស់​ព្រះអង្គ មក​ចាប់​ឆ្នោត​ចែក​គ្នា

"ដើម្បីសម្រេចថា តើទាហានណាម្នាក់នឹងយកសម្លៀកបំពាក់របស់ព្រះយេស៊ូទៅផ្ទះវិញ"