km_tn/luk/22/69.md

3.5 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្តមានបន្ទូលទៅកាន់ក្រុមប្រឹក្សា។

ចាប់តាំងពេលនេះ​ត​ទៅ

"ពីថ្ងៃនេះ" ឬ "ចាប់ផ្តើមពីថ្ងៃនេះ"

បុត្រ​មនុស្ស

ព្រះយេស៊ូបានប្រើឃ្លានេះ ដើម្បីសំដៅទៅលើអង្គទ្រង់ផ្ទាល់។ ឋានៈនេះក៏សំដៅទៅលើព្រះគ្រិស្តដែរ ប៉ុន្ដែពួកអ្នកចាស់ទុំសួរបញ្ជាក់ថា ទ្រង់អះអាងថាជាព្រះគ្រិស្ដ។

​អង្គុយ នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​ឫទ្ធានុភាព

ជនជាតិយូដាយល់ថា មានតែព្រះអង្គប៉ុណ្ណោះ ដែលអាចគង់នៅទីនោះ។ ពួកគេចាត់ទុកថាថា“ នឹងនៅជាមួយព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់” ។

ព្រះជាម្ចាស់​ដ៏​មាន​ឫទ្ធានុភាព

«ព្រះអង្គដែលមានគ្រប់ព្រះចេស្ដា»។ ត្រង់នេះ“ អំណាច” សំដៅទៅលើសិទ្ធិអំណាចកំពូលរបស់ព្រះអង្គ។

បើ​ដូច្នេះមែន អ្នក​ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ឬ?

ក្រុមប្រឹក្សាបានសួរសំណួរនេះ ពីព្រោះពួកគេចង់ឲ្យ ព្រះយេស៊ូបញ្ជាក់យ៉ាងច្បាស់ អំពីការយល់ដឹងរបស់ពួកគេដែលថា ទ្រង់កំពុងមានបន្ទូលថា ទ្រង់ជាព្រះបុត្រារបស់ព្រះជាម្ចាស់។ "ដូច្នេះ នៅពេលអ្នកនិយាយនេះ តើអ្នកមានន័យថា អ្នកជាព្រះបុត្រារបស់ព្រះជាម្ចាស់ឬ?"

បុត្រារបស់ព្រះជាម្ចាស់

នេះជាឋានៈដ៏សំខាន់ចំពោះព្រះយេស៊ូ។

អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ

"វាដូចអ្វីដែលអ្នកនិយាយ"

ហេតុអ្វីបានជាយើងចាំបាច់រក​សាក្សី​?

ពួកគេប្រើសំណួរសម្រាប់ការសង្កត់ធ្ងន់។ "យើងមិនត្រូវការសាក្សីបន្ថែមទៀតទេ!"

​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​មាត់តែម្តង

ឃ្លា "មាត់របស់គាត់ផ្ទាល់" សំដៅទៅលើការនិយាយរបស់គាត់។ “ បានឮទ្រង់និយាយថា ទ្រង់ជឿថា ទ្រង់ជាព្រះបុត្រារបស់ព្រះជាម្ចាស់”