km_tn/luk/22/66.md

3.8 KiB

ព័ត៌មាន​ទូទៅ:

ឥឡូវនេះ ជាថ្ងៃបន្ទាប់ ហើយព្រះយេស៊ូត្រូវបាននាំទៅមុខក្រុមប្រឹក្សា។

កាលនៅពេលថ្ងៃនៅឡើយ

"ព្រឹកព្រលឹមព្រឹកស្អែក"

ពួកលោក​នាំ​ព្រះយេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់

អាចមានន័យថា ១)“ ពួកព្រឹទ្ធាចារ្យបាននាំព្រះយេស៊ូចូលក្នុងក្រុមប្រឹក្សា” ឬ ២)“ ឆ្មាំបាននាំព្រះយេស៊ូចូលក្នុងក្រុមប្រឹក្សារបស់ពួកព្រឹទ្ធាចារ្យ” ។ ភាសាខ្លះអាចចៀសវាងនិយាយថា អ្នកណាដឹកនាំទ្រង់ដោយប្រើសព្វនាម "ពួកគេ" ឬដោយប្រើកិរិយាស័ព្ទអកម្ម៖ «ព្រះយេស៊ូត្រូវបានគេនាំទៅក្នុងក្រុមប្រឹក្សា»

រួច​សួរ​ព្រះអង្គ​ថា

អាចបកប្រែជាប្រយោគថ្មី។ "ពួកព្រឹទ្ធាចារ្យបាននិយាយទៅព្រះយេស៊ូ"

ប្រាប់​យើង​មក​មើល៍

"ប្រាប់យើងថា អ្នកគឺជាព្រះគ្រិស្ត"

បើ​ខ្ញុំ​ប្រាប់​អស់​លោក....បើ​ខ្ញុំ​សួរ​អស់​លោក​

ព្រះយេស៊ូកំពុងតែមានបន្ទូលថា មិនសំខាន់ទេថាតើទ្រង់បានមានបន្ទូល ឬសួរឲ្យពួកគេនិយាយ ពួកគេនឹងមិនឆ្លើយតបត្រឹមត្រូវទេ។ ឃ្លាទាំងពីរនេះរួមគ្នាបង្ហាញពីអាកប្បកិរិយារបស់ព្រះយេស៊ូ ដែលក្រុមប្រឹក្សាមិនស្វែងរកការពិត។

បើ​ខ្ញុំ​ប្រាប់​អស់​លោក​ ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំដែរ

នេះជាពាក្យទីមួយនៃពាក្យប្រៀបធៀបមទាំងពីរ ដំបូងបង្អស់របស់ព្រះយេស៊ូ។ នេះជាវិធីមួយ ដែលព្រះយេស៊ូអាចឆ្លើយតបដោយមិនមានហេតុផលថា ទ្រង់មានកំហុសក្នុងការប្រមាថ។ ភាសារបស់អ្នកអាចមានវិធីបង្ហាញថា សកម្មភាពនេះមិនបានកើតឡើងពិតប្រាកដទេ។

បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ

នេះជាសេចក្តីថ្លែងទី២ ។ នេះជាវិធីមួយដែលព្រះយេស៊ូបន្ទោសពួកគេដោយមិនផ្តល់ហេតុផល ដើម្បីផ្តន្ទាទោសទ្រង់វិញ។ ភាសារបស់អ្នកអាចមានវិធីបង្ហាញថា សកម្មភាពនេះមិនបានកើតឡើងពិតប្រាកដទេ។