km_tn/luk/22/19.md

3.2 KiB

​នំបុ័ង

នំប៉័ងនេះពុំមានមេនៅក្នុងនោះទេ ដូច្នេះវាមានរាងសំប៉ែត។

ព្រះអង្គ​យក​នំបុ័ង​មក​កាន់

"ទ្រង់បានហែកវាចេញ" ឬ "ទ្រងកាច់ជាដុំ" ។ ទ្រង់ប្រហែលជាបានចែកជាពីរចំណែក ឬទ្រង់អាចបែងចែកជាពីរចំណែក ហើយប្រគល់ទៅឲ្យពួកសាវ័កចែកគ្នា។ បើអាចធ្វើបាន សូមប្រើការបញ្ចេញមតិដែលអាចអនុវត្តបានចំពោះស្ថានភាពទាំងពីរនេះ។

នេះ​ជា​រូប​កាយ​ខ្ញុំ​

អាចមានន័យថា ១) "នំប៉័ងនេះជារូបកាយខ្ញុំ" និង ២) "នំប៉័ងនេះតំណាងឲ្យរូបកាយខ្ញុំ" ។

ដែល​ត្រូវ​បូជាសម្រាប់​អ្នក​រាល់​គ្នា

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "រូបកាយរបស់ខ្ញុំដែលខ្ញុំនឹងផ្តល់ឲ្យអ្នក" ឬ "រូបកាយរបស់ខ្ញុំដែលខ្ញុំនឹងលះបង់សម្រាប់អ្នក"

ធ្វើ​ដូច្នេះ

"ញ៉ាំនំបុ័ងនេះ"

ដើម្បី​នឹក​រឭក​ដល់​ខ្ញុំចុះ

"ដើម្បីចងចាំខ្ញុំ"

នេះ​ជា​ពែង​

ពាក្យថា ពែងសំដៅទៅលើស្រានៅក្នុងពែង។ "ស្រានៅក្នុងពែងនេះ" ឬ "ពែងនៃស្រានេះ"

​សម្ពន្ធមេត្រីថ្មី​ ចង​ឡើងដោយសារ​លោហិត​ខ្ញុំ

​សម្ពន្ធមេត្រីថ្មីនេះនឹងចូលជាធរមាន នៅពេលឈាមរបស់ទ្រង់ត្រូវបានបង្ហូរ។ "​សម្ពន្ធមេត្រីថ្មីនឹងត្រូវបានចងឡើងតាមរយៈឈាមរបស់ខ្ញុំ"

​លោហិត​ខ្ញុំ ដែល​ត្រូវ​បង្ហូរ​សម្រាប់​អ្នក​រាល់​គ្នា

ព្រះយេស៊ូបានមានបន្ទូលអំពីមរណភាពរបស់ព្រះអង្គ ដោយសំដៅទៅលើឈាម ដែលទ្រង់បានបង្ហូរ។ “ ឈាមរបស់ខ្ញុំ ដែលត្រូវបានបង្ហូរក្នុងសេចក្ដីស្លាប់ សម្រាប់អ្នករាល់គ្នា” ឬ“ ឈាមរបស់ខ្ញុំដែលនឹងហូរចេញពីរបួសរបស់ខ្ញុំសម្រាប់អ្នក ពេលខ្ញុំស្លាប់”