km_tn/luk/22/07.md

2.7 KiB

ព័ត៌មាន​ទូទៅ:

នេះជាផ្នែកបន្ទាប់នៃសាច់រឿង។ ព្រះយេស៊ូចាត់ពេត្រុស និងយ៉ូហានឲ្យទៅរៀបចំសម្រាប់បុណ្យចម្លង។ ខ៧ ផ្តល់ព័ត៌មានអំពីការកំណត់សាច់រឿង។

ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ

"ថ្ងៃនៃនំបុ័ងឥតមេ" ។ នេះជាថ្ងៃដែលជនជាតិយូដាយកនំប៉័ងឥតមេចេញពីផ្ទះ។ បន្ទាប់មក ពួកគេនឹងប្រារព្ធពិធីបុណ្យនំបុ័ងឥតមេ រយៈពេលប្រាំពីរថ្ងៃ។

សម្រាប់បុណ្យ​ចម្លងក៏មកដល់

គ្រួសារ ឬក្រុមនីមួយៗនឹងសម្លាប់កូនចៀម ហើយបរិភោគជាមួយគ្នា ដូច្នេះកូនចៀមជាច្រើនត្រូវបានសម្លាប់។ អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ មនុស្សត្រូវសម្លាប់កូនចៀមសម្រាប់អាហារបុណ្យចម្លង»

​រៀបចំ

នេះជាពាក្យទូទៅមានន័យថា "ត្រៀមខ្លួន" ។ ព្រះយេស៊ូមិនចាំបាច់ប្រាប់ពេត្រុសនិងយ៉ូហាន ឲ្យធ្វើម្ហូបទាំងអស់នោះទេ។

ដើម្បីឲ្យយើងបរិភោគជុំគ្នា

ព្រះយេស៊ូរួមទាំងពេត្រុសនិងយ៉ូហាន នៅពេលទ្រង់់បានមានបន្ទូល "យើង" ។ ពេត្រុសនិងយ៉ូហានជាផ្នែកមួយនៃក្រុមសិស្សដែលនឹងបរិភោគអាហារ។

តើ​លោកគ្រូ​ចង់​ឲ្យយើង​ខ្ញុំ​រៀបចំ​ជប់លៀងនៅ​កន្លែង​ណា?

ពាក្យថា "យើង" មិនរាប់បញ្ចូលព្រះយេស៊ូទេ។ ព្រះយេស៊ូនឹងមិនមែនជាសមាជិកក្រុម ដែលរៀបចំអាហារទេ។

​រៀបចំ​ជប់លៀង

"ធ្វើការត្រៀមលក្ខណៈសម្រាប់អាហារ" ឬ "រៀបចំអាហារ"