km_tn/luk/22/01.md

2.2 KiB

ព័ត៌មាន​ទូទៅ:

នេះជាផ្នែកបន្ទាប់នៃសាច់រឿង។ យូដាសយល់ព្រមក្បត់ព្រះយេស៊ូ។ ខគម្ពីរទាំងនេះផ្តល់ព័ត៌មានសំខាន់អំពីផ្នែកនៃរឿងនេះ។

ឥឡូវនេះ

ពាក្យនេះត្រូវបានប្រើនៅទីនេះ ដើម្បីណែនាំផ្នែកថ្មីនៃសាច់រឿង។

ពិធី​បុណ្យ​នំបុ័ង​ឥត​មេ

ពិធីបុណ្យនេះត្រូវបានគេហៅតាមឈ្មោះនេះ ព្រោះក្នុងអំឡុងពិធីបុណ្យនេះជនជាតិយូដាមិនបានបរិភោគនំប៉័ង ដែលដាក់មេឡើយ។ “ ពិធីបុណ្យដែលពួកគេនឹងបរិភោគនំបុ័ងឥតមេ”

កាន់​តែខិត​ជិត​ដល់​ហើយ

"ជិតរួចរាល់ហើយដើម្បីចាប់ផ្តើម"

រក​មធ្យោបាយ​ធ្វើ​គុត​ព្រះយេស៊ូ

ពួកបូជាចារ្យ និងពួកអាចារ្យគ្មានសិទ្ធិអំណាចដើម្បីសម្លាប់ព្រះយេស៊ូទេ តែពួកគេសង្ឃឹមថានឹងធ្វើឲ្យអ្នកដទៃសម្លាប់ព្រះអង្គ។ "តើពួកគេអាចធ្វើឲ្យព្រះយេស៊ូត្រូវគេធ្វើគុត" ឬ "របៀបដែលពួកគេអាចធ្វើឲ្យនរណាម្នាក់សម្លាប់ព្រះយេស៊ូ"

​ខ្លាច​ប្រជាជន

អាចមានន័យថា ១) "ខ្លាចអ្វីដែលប្រជាជនអាចធ្វើបាន" ឬ ២) "ខ្លាចថាប្រជាជននឹងតែងតាំងព្រះយេស៊ូជាស្តេច"