km_tn/luk/21/36.md

1.9 KiB

សេចក្តីថ្លែងការណ៍ភ្ជាប់៖

ព្រះយេស៊ូបញ្ចប់បង្រៀនសិស្សរបស់ទ្រង់។

ចូរ​ប្រុង​ស្មារតី

"ត្រៀមខ្លួនសម្រាប់ការមកដល់របស់ខ្ញុំ"

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​កម្លាំង ឆ្លង​ផុត​ពី​ហេតុការណ៍​ទាំង​អស់

អាចមានន័យថា ១)“ រឹងមាំល្មមដើម្បីស៊ូទ្រាំនឹងការទាំងនេះ” ឬ ២)“ អាចជៀសផុតពីរបស់ទាំងនេះបាន” ។

ហេតុការណ៍​ទាំង​អស់ ដែល​ត្រូវ​កើត​មាន

"រឿងទាំងនេះនឹងកើតឡើង" ។ ព្រះយេស៊ូទើបតែបានប្រាប់ពួកគេ អំពីរឿងរ៉ាវដ៏អាក្រក់ដែលនឹងកើតឡើង ដូចជាការបៀតបៀន សង្គ្រាម និងការជាប់ជាឈ្លើយ។

ឈរ​នៅ​មុខ​បុត្រ​មនុស្ស

"ដើម្បីឈរដោយមានទំនុកចិត្ត នៅចំពោះមុខបុត្រមនុស្ស" ។ ប្រហែលជាសំដៅទៅលើ ពេលបុត្រមនុស្សវិនិច្ឆ័យទោសមនុស្សគ្រប់គ្នា។ អ្នកដែលមិនទាន់ត្រៀមខ្លួន នឹងត្រូវខ្លាចបុត្រមនុស្ស ហើយនឹងមិនឈរដោយទំនុកចិត្តឡើយ។