km_tn/luk/20/45.md

3.0 KiB

ឃ្លាភ្ជាប់៖

ឥឡូវនេះព្រះយេស៊ូបានបង្ហាញការយកចិត្ដទុកដាក់ចំពោះអ្នកកាន់តាមព្រះអង្គ ហើយទ្រង់មានបន្ទូលភាគច្រើនដល់ពួកគេ។

ចូរ​ប្រយ័ត្ន

"ត្រូវប្រុងប្រយ័ត្ន"

ដែល​ចូល​ចិត្ត​ពាក់​អាវ​វែង​

អាវវែងនឹងបង្ហាញថាពួកគេសំខាន់។ “ អ្នកដែលចូលចិត្តដើរជុំវិញពួកគេ ពាក់អាវសំខាន់របស់ពួកគេ”

តែង​នាំ​គ្នា​ឆបោក​យក​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​មេម៉ាយ

ពួកគេក៏បរិភោគនៅផ្ទះរបស់ស្ត្រីមេម៉ាយផងដែរ។ ពួកអាចារ្យត្រូវគេនិយាយថា ដូចជាសត្វឃ្លានដែលស៊ីអ្វីៗគ្រប់យ៉ាងដែលស្ត្រីមេម៉ាយនោះមាន។ “ ពួកគេក៏ដកហូតយកទ្រព្យសម្បត្តិពីស្ត្រីមេម៉ាយទាំងអស់ដែរ”

ទ្រព្យសម្បត្តិ​របស់​ស្ត្រី​មេម៉ាយ

ពាក្យនេះសំដៅទៅលើទ្រព្យសម្បត្ដិទាំងអស់របស់ស្ដ្រីមេម៉ាយ។ "ទ្រព្យសម្បត្តិទាំងអស់របស់ពួកគេ"

ដោយ​ធ្វើ​ឫក​ជា​អ្នកអធិស្ឋានបានយូរ

"ពួកគេធ្វើពុតជាមនុស្សសុចរិត ហើយអធិស្ឋានវែងអន្លាយ" ឬ "ពួកគេអធិស្ឋានយ៉ាងយូរ ដើម្បីឲ្យមនុស្សបានឃើញពួកគេ"

ដោយ​ធ្វើ​ឫក

មានន័យថា ពួកអាចារ្យធ្វើអ្វីៗដើម្បីឲ្យខ្លួនគេមើលឃើញថា សំខាន់និងសុចរិត។

ពួក​គេ​មុខ​ជា​ត្រូវ​ទទួល​ទោស​យ៉ាង​ធ្ងន់​បំផុត

"ពួកគេនឹងទទួលការវិនិច្ឆ័យទោសធ្ងន់ធ្ងរជាងមនុស្សមានបាបដទៃទៀត" ។ អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះជាម្ចាស់នឹងដាក់ទណ្ឌកម្មពួកគេយ៉ាងធ្ងន់ធ្ងរជាងអ្នកដទៃ"