km_tn/luk/20/37.md

4.2 KiB

សេចក្តីថ្លែងការណ៍ភ្ជាប់៖

ព្រះយេស៊ូបញ្ចប់ការឆ្លើយតបនឹងពួកសាឌូស៊ី។

មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ សូម្បីតែលោកម៉ូសេក៏បានបង្ហាញប្រាប់យើង

ពាក្យថា "សូម្បីតែ"នៅទីនេះ ពីព្រោះពួកសាឌូស៊ីប្រហែលជាមិនភ្ញាក់ផ្អើលទេ ដែលបទគម្ពីរខ្លះនិយាយថា មនុស្សស្លាប់បានរស់ឡើងវិញ ប៉ុន្តែពួកគេមិននឹកស្មានថា លោកម៉ូសេនឹងសរសេរអ្វីដូចនេះទេ។ "ប៉ុន្តែសូម្បីតែលោកម៉ូសេបានបង្ហាញថា មនុស្សស្លាប់នឹងរស់ឡើងវិញ"

នៅគុម្ពបន្លា

"នៅក្នុងផ្នែកនៃខគម្ពីរ ដែលគាត់បានសរសេរអំពីគុម្ពោតដែលកំពុងឆេះ" ឬ "នៅក្នុងបទគម្ពីរអំពីគុម្ពោតព្រៃដែលកំពុងឆេះ"

ជាកន្លែងដែលព្រះអម្ចាស់ហៅ​ថា

«កន្លែងដែលលោកម៉ូសេហៅព្រះអម្ចាស់»

ព្រះរបស់លោក​អប្រាហាំ ​ព្រះ​របស់​លោក​អ៊ីសាក និង​ជា​ព្រះ​របស់​លោក​យ៉ាកុប

«ព្រះជាម្ចាស់របស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។ ពួកគេទាំងអស់គ្នាគោរពបូជាព្រះជាម្ចាស់តែមួយ។

ឥឡូវនេះ

ពាក្យនេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ការផ្អាកនៅក្នុងការបង្រៀន។ នៅទីនេះព្រះយេស៊ូពន្យល់ពីរបៀបដែលរឿងនេះបង្ហាញថា មនុស្សរស់ពីស្លាប់ឡើងវិញ។

ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ព្រះ​របស់​មនុស្ស​រស់វិញ

ប្រយោគទាំងពីរនេះមានអត្ថន័យស្រដៀងគ្នា បានគូសបញ្ជាក់ពីរដង។ ភាសាខ្លះមានវិធីផ្សេងគ្នាក្នុងការបង្ហាញការសង្កត់ធ្ងន់ “ ព្រះអម្ចាស់គឺជាព្រះជាម្ចាស់នៃមនុស្សរស់”

គឺ​ជា​ព្រះ​របស់​មនុស្ស​រស់វិញ

"ប៉ុន្តែជាព្រះជាម្ចាស់នៃមនុស្សរស់" ។ ដោយសារមនុស្សទាំងនេះបានស្លាប់ខាងរូបកាយ តែពួកគេមានជីវិតខាងវិញ្ញាណ។ “ តែជាព្រះជាម្ចាស់នៃមនុស្ស ដែលមានព្រលឹងរស់ ទោះបីជាសាកសពរបស់ពួកគេបានស្លាប់ក៏ដោយ”

ព្រោះមនុស្ស​ទាំង​អស់​សុទ្ធ​តែរស់នៅថ្វាយព្រះជាម្ចាស់

"ព្រោះនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេទាំងអស់នៅរស់" ឬ "ព្រោះវិញ្ញាណរបស់ពួកគេនៅរស់នៅ ចំពោះព្រះជាម្ចាស់"