km_tn/luk/20/21.md

4.1 KiB

ឃ្លាភ្ជាប់៖

នេះជាការចាប់ផ្តើមនៃព្រឹត្តិការណ៍បន្ទាប់នៅក្នុងផ្នែកនៃរឿងនេះ។ មានពេលវេលាខ្លះបានកន្លងផុតទៅ តាំងពីពេលដព្រះយេស៊ូត្រូវបានសួរចម្លើយនៅក្នុងព្រះវិហារ។ ឥឡូវនេះអ្នកស៊ើបការណ៍កំពុងសួរព្រះយេស៊ូ។

គេ​ទូល​សួរ​ព្រះអង្គ​ថា

«អ្នកស៊ើបការណ៍សួរព្រះយេស៊ូ»

លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា....តាមរបៀបរបស់ព្រះជាម្ចាស់

អ្នកស៊ើបការណ៍បានព្យាយាមបញ្ឆោតព្រះយេស៊ូ។ ពួកគេមិនជឿរឿងទាំងនេះអំពីព្រះយេស៊ូទេ។

យើងដឹងថា

"យើង" សំដៅទៅលើអ្នកស៊ើបការណ៍។

ដោយ​ពុំ​រើស​មុខ​នរណា​ឡើយ

អាចមានន័យថា ១) "អ្នកប្រាប់ការពិតទោះបីមនុស្សសំខាន់មិនចូលចិត្តវាក៏ដោយ" ឬ ២) "អ្នកមិនអនុគ្រោះមនុស្សម្នាក់ចោទម្នាក់ទៀតទេ"

ប៉ុន្តែ ព្រះអង្គបង្រៀន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេចក្តីពិតតាមរបៀបរបស់ព្រះជាម្ចាស់

នេះជាផ្នែកមួយនៃអ្វី ដែលអ្នកស៊ើបការណ៍បាននិយាយថា ពួកគេបានស្គាល់ព្រះយេស៊ូ។

តើ​ច្បាប់អនុញ្ញាតឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិរាជ​រ៉ូម​ឬ​ទេ?

ពួកគេសង្ឃឹមថា ព្រះយេស៊ូនឹងឆ្លើយថា“ មែន” ឬ“ ទេ” ។ បើទ្រង់និយាយថា“ មែន” នោះប្រជាជនយូដាខឹងនឹងទ្រង់ដែលប្រាប់ពួកគេឲ្យបង់ពន្ធទៅរដ្ឋាភិបាលបរទេស។ បើគាត់និយាយថា "ទេ" នោះអ្នកដឹកនាំសាសនាអាចប្រាប់ជនជាតិរ៉ូមថា ព្រះយេស៊ូកំពុងបង្រៀនប្រជាជនឲ្យបំពានច្បាប់រ៉ូម៉ាំង។

តើ​ច្បាប់អនុញ្ញាតឲ្យ

ពួកគេបានសួរអំពីច្បាប់របស់ព្រះជាម្ចាស់ មិនមែនអំពីច្បាប់របស់សេសារទេ។"តើច្បាប់របស់យើងអនុញ្ញាតឲ្យយើងទេ"

ព្រះចៅ​អធិរាជ​រ៉ូម

ដោយសារសេសារជាអ្នកគ្រប់គ្រងរដ្ឋាភិបាលរ៉ូម ពួកគេអាចហៅរដ្ឋាភិបាលរបស់រ៉ូមថាឈ្មោះសេសារ។