km_tn/luk/18/38.md

1.5 KiB

ដូច្នេះ

ពាក្យនេះសម្គាល់ព្រឹត្តិការណ៍ដែលបានកើតឡើងដោយសារតែមានអ្វីផ្សេងទៀតដែលបានកើតឡើងមុន។ ក្នុងករណីនេះហ្វូងមនុស្សបានប្រាប់បុរសខ្វាក់ថាព្រះយេស៊ូកំពុងដើរ។

ស្រែក​ឡើង​ថា

"ហៅចេញ" ឬ "ស្រែក"

ឱ​ព្រះយេស៊ូ ជា​ព្រះរាជវង្ស​ព្រះបាទ​ដាវីឌ​អើយ

ព្រះយេស៊ូជាកូនចៅរបស់ដាវីឌដែលជាស្ដេចដ៏សំខាន់បំផុតរបស់អ៊ីស្រាអែលអើយ។

សូមលោក​អាណិត​មេត្តា​ទូលបង្គំ​ផង

"អាណិតខ្ញុំផង" ឬ "បង្ហាញការអាណិតដល់ខ្ញុំ"

ពួក​អ្នក​ដើរ​ខាង​មុខ​

"មនុស្សដែលកំពុងដើរនៅមុខហ្វូងមនុស្ស"

​ឲ្យនៅ​ស្ងៀម

"នៅឲ្យស្ងៀម" ឬ "មិនឲ្យស្រែក"

​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា

នេះអាចមានន័យថាគាត់ស្រែកខ្លាំងជាងមុនទៀត។