km_tn/luk/18/34.md

1.6 KiB

ព័ត៌មាន​ទូទៅ:

ខនេះមិនមែនជាផ្នែកនៃសាច់រឿងសំខាន់ទេ តែជាការប្រាប់អំពីផ្នែកនៃរឿងនេះ។

ពួក​សិស្ស​ពុំ​បាន​យល់​អំពីព្រះបន្ទូល​នោះ​ទេ

"ពួកគេមិនបានយល់អំពីរឿងទាំងនេះទេ"

អំពីព្រះបន្ទូល​នោះ​ទេ

នេះសំដៅទៅលើការពិពណ៌នារបស់ព្រះយេស៊ូអំពីរបៀបដែលទ្រង់នឹងរងទុក្ខនិងទទួលមរណភាពនៅក្រុងយេរូសាឡឹមហើយទ្រង់នឹងរស់ពីស្លាប់ឡើងវិញ។

ព្រោះព្រះអង្គលាក់កំបាំងអត្ថន័យទាំងនេះ

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "ព្រះបានរារាំងពួកគេមិនឲ្យយល់ពីអត្ថន័យនៃអ្វីដែលទ្រង់កំពុងប្រាប់ពួកគេ"

នូវអ្វី ដែលព្រះជាម្ចាស់មានព្រះបន្ទូលនោះឡើយ

អាចបញ្ជាក់ជាទម្រង់កិរិយាសកម្ម។ "អ្វីដែលព្រះយេស៊ូបានមានបន្ទូល"