km_tn/luk/18/18.md

3.0 KiB

ឃ្លាភ្ជាប់៖

នេះគឺជាព្រឹត្តិការណ៍បន្ទាប់នៅក្នុងផ្នែកនៃរឿងដែលបានចាប់ផ្តើមនៅជំពូក ១៧ ខ២០ ។ ព្រះយេស៊ូចាប់ផ្តើមនិយាយជាមួយនាម៉ឺនអំពីការចូលទៅក្នុងព្រះរាជ្យនៃស្ថានសួគ៌។

មាន​នាម៉ឺន​ម្នាក់​

នេះបង្ហាញពីតួអង្គថ្មីនៅក្នុងរឿង។ វាកំណត់អត្តសញ្ញាណគាត់តាមឋានៈរបស់គាត់ប៉ុណ្ណោះ។

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី

"តើខ្ញុំត្រូវធ្វើអ្វី" ឬ "អ្វីដែលទាមទារពីខ្ញុំ"

ដើម្បី​ទទួលបាន​ជីវិត​អស់កល្ប​ជានិច្ចទុកជាមត៌ក

"ទទួលបានជីវិតដែលមិនចេះចប់" ។ ពាក្យ "មរតក" ជាធម្មតាសំដៅទៅលើទ្រព្យសម្បត្តិដែលបុរសម្នាក់ទុកឲ្យកូន ៗ នៅពេលគាត់ស្លាប់។ ដូច្នេះពាក្យប្រៀបធៀបនេះអាចមានន័យថាគាត់យល់ថាខ្លួនគាត់ជាកូនរបស់ព្រះហើយចង់អោយព្រះប្រទានជីវិតអស់កល្បជានិច្ចដល់គាត់។

ហេតុ​អ្វី​បាន​ជា​លោក​ហៅ​ខ្ញុំ​ថាសប្បុរស​ដូច្នេះ? លើកលែងតែព្រះជាម្ចាស់​មួយ​អង្គប៉ុណ្តោះ

ព្រះយេស៊ូកំពុងសួរនាម៉ឺន​ថាតើលោកដឹងថាការហៅព្រះយេស៊ូថា«ល្អ»មានន័យថាព្រះយេស៊ូជាព្រះទេ? "អ្នកដឹងថាគ្មាននរណាម្នាក់ល្អក្រៅពីព្រះតែម្នាក់ទេ។ ហេតុអ្វីបានជាអ្នកហៅខ្ញុំថាល្អ?" ឬ "អ្នកដឹងថាគ្មាននរណាម្នាក់ល្អក្រៅពីព្រះតែមួយអង្គទេ។ តើអ្នកយល់ពីអ្វីដែលអ្នកកំពុងនិយាយនៅពេលដែលអ្នកហៅខ្ញុំថាល្អទេ?"

កុំ​សម្លាប់​មនុស្ស

កុំសម្លាប់

ខ្ញុំ​បាន​ប្រតិបត្តិ​តាម

"បទបញ្ញត្តិទាំងអស់នេះ"