km_tn/luk/18/06.md

3.3 KiB

ព័ត៌មាន​ទូទៅ:

ព្រះយេស៊ូបានបញ្ចប់ការពន្យល់រឿងរបស់ព្រះអង្គហើយទ្រង់កំពុងពន្យល់អំពីរឿងនេះដល់ពួកសិស្សរបស់ព្រះអង្គ។

ចូរ​ស្តាប់​ពាក្យ​របស់​ចៅក្រមអយុត្តិធម៌នេះ​ចុះ

"គិតអំពីអ្វីដែលចៅក្រមអយុត្តិធម៌ទើបតែបាននិយាយ។ " បកប្រែវាតាមរបៀបមួយដែលមនុស្សនឹងយល់ថាព្រះយេស៊ូបានប្រាប់អ្វីដែលចៅក្រមបាននិយាយរួចហើយ។

ឥឡូវ​នេះ

ពាក្យនេះបញ្ជាក់ថាព្រះយេស៊ូបានបញ្ចប់រឿងប្រៀបប្រដូចហើយបានចាប់ផ្តើមពន្យល់អត្ថន័យរបស់វា។

ចុះបើ​ព្រះជាម្ចាស់​វិញ....ទាំង​ថ្ងៃយ៉ាងណាទៅទៀត?

ព្រះយេស៊ូប្រើសំនួរដើម្បីបង្រៀនពួកសិស្ស។ នេះអាចជាសេចក្តីថ្លែងបញ្ជាក់ "ព្រះជាម្ចាស់ក៏នឹង ... យប់ដែរ!"

អ្នកដែល​ព្រះអង្គ​បាន​ជ្រើស​រើស

"មនុស្សដែលទ្រង់បានជ្រើសរើស"

តើព្រះអង្គ​នឹងបង្អែរបង្អង់ពេលឬ?

ព្រះយេស៊ូប្រើសំនួរដើម្បីបង្រៀនពួកសិស្ស។ នេះអាចជាសេចក្តីថ្លែងបញ្ជាក់ "ទ្រង់នឹងមិនពន្យារពេលយូរសម្រាប់ពួកគេទេ!"

ពេល​បុត្រ​មនុស្ស​មក​ដល់

ព្រះយេស៊ូចង់សំដៅទៅលើអង្គទ្រង់ផ្ទាល់។ "ខ្ញុំជាបុត្រមនុស្សនឹងមក"

តើ​លោកពិតជា​ឃើញ​មនុស្សនៅលើផែនដី​មាន​ជំនឿ​​ឬ?

គោលបំណងនៃរឿងប្រៀបប្រដូចនេះគឺដើម្បីលើកទឹកចិត្តដល់សិស្សឲ្យបន្តជឿនិងអធិស្ឋាន។ ទោះជាយ៉ាងណាក៏ដោយទម្រង់នៃសំណួរនេះបង្ហាញថាចម្លើយដែលរំពឹងទុកគឺអវិជ្ជមាន។ "ទ្រង់នឹងឃើញមនុស្សជាច្រើននៅលើផែនដីដែលមិនជឿ"

​លោកពិតជា​ឃើញ​មនុស្ស

ប្រសិនបើអ្នកបកប្រែ "បុត្រមនុស្ស" ជា "ខ្ញុំជាបុត្រមនុស្ស" អ្នកនឹងត្រូវនិយាយនៅទីនេះ "ខ្ញុំនឹងឃើញ" ។