km_tn/luk/16/29.md

3.4 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបានបញ្ចប់ការនិយាយរឿងអំពីបុរសអ្នកមាននិងឡាសារ។

បង​ប្អូន​របស់​កូនមាន​លោក​ម៉ូសេ និង​​ពួក​ព្យាការី​ហើយ

មានន័យថាអប្រាហាំបានបដិសេធមិនបញ្ជូនឡាសារទៅបងប្អូនរបស់បុរសអ្នកមាននោះទេ។ អាចបញ្ជាក់បានថា "ទេខ្ញុំនឹងមិនធ្វើដូច្នេះទេពីព្រោះបងប្អូនរបស់អ្នក មានអ្វីដែលលោកម៉ូសេនិងព្យាការីបានសរសេរតាំងពីយូរយារណាស់មកហើយ"

លោក​ម៉ូសេ និង​​ពួក​ព្យាការី​

សំដៅទៅលើការសរសេររបស់ពួកគេ។ "អ្វីដែលលោកម៉ូសេនិងពួកព្យាការីបានសរសេរ"

ចូរស្តាប់តាមពួកគេទៅ

"បងប្អូនរបស់អ្នកគួរតែយកចិត្តទុកដាក់ចំពោះលោកម៉ូសេនិងព្យាការី"

បើ​មាន​អ្នក​ណា​ម្នាក់ ពី​ចំណោម​មនុស្ស​ស្លាប់​ទៅ​ប្រាប់​គេ

នេះពិពណ៌នាអំពីស្ថានភាពមួយដែលមិនបានកើតឡើងប៉ុន្តែបុរសអ្នកមានចង់ឲ្យកើតឡើង។ "ប្រសិនបើមនុស្សដែលបានស្លាប់ទៅរកពួកគេ" ឬ "ប្រសិនបើអ្នកណាម្នាក់ដែលបានស្លាប់ហើយទៅព្រមានពួកគេ"

ប្រសិន​បើ ​គេ​មិន​ធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​របស់​លោក​ម៉ូសេ និង​​ព្យាការី​ទេ

"ប្រសិនបើពួកគេមិនយកចិត្តទុកដាក់ចំពោះអ្វីដែលលោកម៉ូសេនិងពួកព្យាការីបានសរសេរទេ"

ទោះ​បី​មាន​មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ ទៅ​ប្រាប់​គេ​ក៏​ដោយ ក៏​គេ​មិន​ព្រម​ជឿ​ដែរ

អាប្រាហាំមានប្រសាសន៍ថានឹងមានអ្វីកើតឡើងប្រសិនបើស្ថានភាពនោះកើតឡើង។ វាអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្មថា។ "មនុស្សម្នាក់ដែលបានរស់ពីស្លាប់ឡើងវិញក៏មិនអាចបញ្ចុះបញ្ចូលពួកគេបានដែរ" ឬ "ពួកគេមិនជឿសូម្បីតែមនុស្សម្នាក់បានរស់ពីស្លាប់ឡើងវិញក៏ដោយ"