km_tn/luk/15/28.md

2.9 KiB

​ច្រើន​ឆ្នាំ​មកនេះ

"អស់រយៈពេលជាច្រើនឆ្នាំមកនេះ"

ខ្ញុំបានបម្រើលោកដូចជាទាសករ​

"ខ្ញុំបានធ្វើការយ៉ាងនឿយហត់ដើម្បីលោកឳពុក" ឬ "ខ្ញុំបានធ្វើការជាទាសករសម្រាប់លោកឳពុក"

ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​នឹង​បទ​បញ្ជា​របស់​លោក

"មិនដែលមិនធ្វើតាមបទបញ្ជាណាមួយរបស់លោក" ឬ "តែងតែធ្វើតាមអ្វីគ្រប់យ៉ាងដែលលោកបានប្រាប់ខ្ញុំអោយធ្វើ"

កូន​ពពែមួយមកកូន

កូនពពែគឺតូចនិងមិនសូវថ្លៃដូចកូនគោទេ។ "សូម្បីតែកូនពពែ"

កូនលោក

"កូនប្រុសរបស់លោក។ " កូនប្រុសច្បងគាត់សំដៅទៅលើប្អូនប្រុសរបស់គាត់តាមរបៀបនេះដើម្បីបង្ហាញថាគាត់ខឹងយ៉ាងខ្លាំង។

វាបានបំផ្លាញ​ទ្រព្យសម្បត្តិ​លោក​ទាំង​អស់​ជា​មួយ​ស្រី​ញី

"ខ្ជះខ្ជាយទ្រព្យសម្បត្តិទាំងអស់ទៅលើស្រីពេស្យា" ឬ "បោះចោលប្រាក់របស់អ្នកទាំងអស់ដោយបង់ថ្លៃស្រីពេស្យា" ។ អាចមានថា ១) គាត់សន្មតថានេះជារបៀបដែលប្អូនប្រុសរបស់គាត់បានចំណាយលុយរឺ ២) គាត់កំពុងប្រើពាក្យប្រៀបធៀបដើម្បីនិយាយបំផ្លើសពីចេតនារបស់ប្អូនប្រុសរបស់គាត់។

កូន​គោ​បំប៉ន​

កូន​គោ​បំប៉ន។ ប្រជាជនផ្តល់អាហារពិសេសគឺកូនគោរបស់ពួកគេដែលគេថែបំប៉នឲ្យវាលូតលាស់យ៉ាងល្អហើយបន្ទាប់មកនៅពេលពួកគេចង់មានពិធីពិសេសពួកគេនឹងបរិភោគកូនគោនោះ។ "កូនគោល្អបំផុត" ឬ "កូនសត្វដែលយើងថែធ្វើឲ្យធាត់" ។ សូមមើលរបៀបបកប្រែនេះនៅក្នុងជំពូក ១៥ ខ២២ ។