km_tn/luk/14/07.md

3.0 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដមានបន្ទូលទៅកាន់ភ្ញៀវនៅផ្ទះរបស់ជនជាតិផារិស៊ីម្នាក់ដែលបានអញ្ជើញព្រះអង្គឲ្យបរិភោគ។

​ភ្ញៀវ ដែលគេអញ្ជើញមក

វាអាចមានប្រយោជន៍ក្នុងការកំណត់អត្តសញ្ញាណមនុស្សទាំងនេះនិងបញ្ជាក់ពីលក្ខណៈនេះជាទម្រង់សកម្ម។ “ អ្នកដែលមេដឹកនាំពួកផារិស៊ីបានអញ្ជើញចូលរួមបរិភោគអាហារដែរ”

ជ្រើសរើសកៅអី​កិត្តិយស

"កៅអីសម្រាប់មនុស្សកិត្តិយស" ឬ "កៅអីសម្រាប់មនុស្សសំខាន់"

បើ​មាន​គេ​អញ្ជើញ​អ្នក​

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម "នៅពេលដែលមាននរណាម្នាក់អញ្ជើញអ្នក"

ពេលណាអ្នក ... ជាងអ្នក ... និយាយទៅអ្នក ... អ្នកនឹងបន្ត

ការកើតឡើងនៃពាក្យថា "អ្នក" ទាំងនេះគឺជាឯកវចនៈ។ ព្រះយេស៊ូកំពុងតែមានបន្ទូលទៅកាន់ក្រុមមនុស្សដូចជាមនុស្សម្នាក់ៗ

សុំ​កុំ​ទៅ​អង្គុយនៅកន្លែង​កិត្តិយស ក្រែង​លោ​គេ​បាន​អញ្ជើញភ្ញៀវ​កិត្តិយសម្នាក់ទៀតមាន​ឋានៈ​ខ្ពស់​ជាង​អ្នក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម "ដោយសារតែម្ចាស់ផ្ទះប្រហែលជាបានអញ្ជើញមនុស្សដែលសំខាន់ជាងអ្នក"

អ្នកទាំងពីរ

ការកើតឡើងនៃពាក្យថា "អ្នក" នេះសំដៅទៅលើមនុស្សពីរនាក់ដែលចង់បានកៅអីកិត្តិយសដូចគ្នា។

នឹង​ត្រូវ​អាម៉ាស់​មុខ

ហើយបន្ទាប់មកអ្នកនឹងមានអារម្មណ៍ខ្មាសគេហើយ

ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​វិញ

"កន្លែងដែលមិនសូវសំខាន់" ឬ "កន្លែងសម្រាប់មនុស្សដែលតូចជាងគេ"