km_tn/luk/12/49.md

3.3 KiB

សេចក្តីថ្លែងការណ៍ភ្ជាប់៖

ព្រះយេស៊ូបន្ដបង្រៀនសិស្សរបស់ព្រះអង្គ។

ខ្ញុំ​មកដើម្បីនាំ​ភ្លើង​មក​ផែនដី

"ខ្ញុំបានមកបោះភ្លើងនៅលើផែនដី" ឬ "ខ្ញុំបានមកដើម្បីដុតផែនដី" ។ អាចមានន័យថា ១) ព្រះយេស៊ូបានយាងមកវិនិច្ឆ័យទោសមនុស្សឬ ២) ព្រះយេស៊ូទ្រង់បានយាងមកដើម្បីធ្វើឲ្យអ្នកជឿបរិសុទ្ធ ៣) ព្រះយេស៊ូបានធ្វើអោយមានការបែងចែកក្នុងចំណោមប្រជាជន។

ហើយ​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​នឹងបានស្ងប់​ចិត្ត​ហើយ​

សង្កត់ធ្ងន់ថាទ្រង់ចង់អោយរឿងនេះកើតឡើងប៉ុន្មាន។ "ខ្ញុំប្រាថ្នាចង់បានយ៉ាងខ្លាំង" ឬ "របៀបដែលខ្ញុំប្រាថ្នាថាវាបានចាប់ផ្តើមរួចហើយ"

ខ្ញុំមានពិធីជ្រមុជ ដែលខ្ញុំត្រូវ​ទទួល​

នៅទីនេះ "ពិធីបុណ្យជ្រមុជ" សំដៅទៅលើអ្វីដែលព្រះយេស៊ូត្រូវរងទុក្ខ។ ដូចជាទឹកគ្របលើមនុស្សម្នាក់ក្នុងកំឡុងពេលទទួលបុណ្យជ្រមុជទឹកការរងទុក្ខនឹងគ្របសង្កត់លើព្រះយេស៊ូ។ "ខ្ញុំត្រូវតែឆ្លងកាត់ពិធីបុណ្យជ្រមុជទឹកនៃការរងទុក្ខដ៏គួរឲ្យភ័យខ្លាច" ឬ "ខ្ញុំត្រូវតែគ្របដណ្ដប់ដោយការរងទុក្ខដូចមនុស្សកំពុងទទួលបុណ្យជ្រមុជទឹកត្រូវបានគ្របដណ្ដប់ដោយទឹកដែរ"

ប៉ុន្តែ

ពាក្យ "ប៉ុន្តែ" ត្រូវបានប្រើដើម្បីបង្ហាញថាទ្រង់មិនអាចបោះភ្លើងនៅលើផែនដីបានទេ រហូតដល់តែទ្រង់បានទទួលបុណ្យជ្រមុជទឹកសិន។

ខ្ញុំ​តឹង​​ចិត្ត​ណាស់ រហូតពិធីនោះបានសម្រច

ការនេះសង្កត់ធ្ងន់ថា ទ្រង់មានទុក្ខកង្វល់ប៉ុណ្ណា។ "ខ្ញុំមានទុក្ខព្រួយយ៉ាងខ្លាំងហើយខ្ញុំនឹងជួបប្រទះរហូតដល់ខ្ញុំបានបញ្ចប់បុណ្យជ្រមុជទឹកនៃការរងទុក្ខនេះ"