km_tn/luk/12/41.md

3.2 KiB

ឃ្លាភ្ជាប់៖

នៅក្នុងខ ៤២ ព្រះយេស៊ូចាប់ផ្តើមប្រាប់រឿងប្រៀបប្រដូចមួយទៀត។

ព័ត៌មាន​ទូទៅ:

នៅក្នុងខ ៤១ មានការសម្រាកនៅក្នុងរឿងនៅពេលដែលពេត្រុសសួរសំណួរព្រះយេស៊ូអំពីរឿងប្រៀបប្រដូចមុន។

តើនរណាជា....តាម​ពេល​កំណត់?

ព្រះយេស៊ូប្រើសំនួរដើម្បីឆ្លើយសំនួររបស់ពេត្រុសដោយប្រយោល។ គាត់រំពឹងថាអ្នកដែលចង់ធ្វើជាអ្នកគ្រប់គ្រងស្មោះត្រង់នឹងយល់ថារឿងប្រៀបប្រដូចគឺនិយាយអំពីពួកគេ។ “ ខ្ញុំបាននិយាយវាសម្រាប់អ្នកទាំងអស់គ្នាដែលជាពេលវេលាត្រឹមត្រូវ”

តើនរណាជាអ្នកបម្រើដែលស្មោះត្រង់ និងមានប្រាជ្ញាវាងវៃ

ព្រះយេស៊ូបានលើកឧទាហរណ៍មួយទៀតអំពីរបៀបដែលអ្នកបម្រើគួរស្មោះត្រង់ពេលពួកគេរង់ចាំម្ចាស់ត្រឡប់មកវិញ។

ដែលម្ចាស់​មុខ​ជា​ផ្ទុកផ្ដាក់​ឲ្យគាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀត

"ម្ចាស់ដែលតែងតាំងអោយមើលការខុសត្រូវអ្នកបម្រើផ្សេងទៀត"

មានពរហើយអ្នកបម្រើណា

"ល្អណាស់សម្រាប់អ្នកបំរើនោះ"

ដែលពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើនោះកំពុងតែធ្វើការងាររបស់ខ្លួន

បើចៅហ្វាយឃើញគាត់ធ្វើកិច្ចការនៅពេលគាត់ត្រឡប់មកវិញ

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា

នេះមានន័យថាពួកគេគួរតែយកចិត្តទុកដាក់ជាពិសេសចំពោះអ្វីដែលគាត់កំពុងនិយាយ។

ម្ចាស់​មុខប្រគល់ភារកិច្ចឲ្យ​គាត់​មើលការ​ខុស​ត្រូវ​លើ​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​លោក

"នឹងដាក់គាត់ឲ្យទទួលខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់គាត់"