km_tn/luk/12/24.md

3.0 KiB

សត្វ​ក្អែក

នេះសំដៅទៅលើ ១) សត្វក្អែកដែលជាប្រភេទបក្សីមួយប្រភេទដែលស៊ីគ្រាប់ធញ្ញជាតិភាគច្រើនឬ ២) សត្វក្អែកជាបក្សីមួយប្រភេទដែលស៊ីសាច់សត្វងាប់។ ទស្សនិកជនរបស់ព្រះយេស៊ូប្រហែលជាចាត់ទុកសត្វក្អែកមិនមានតម្លៃព្រោះប្រជាជនយូដាមិនអាចបរិភោគបក្សីប្រភេទនេះបានឡើយ។

គ្មាន​ឃ្លាំង​ឬជង្រុក​ទេ

ទាំងនេះគឺជាកន្លែងដែលទុកអាហារ។

តែយើងមាន​តម្លៃ​លើស​ជាងបក្សាបក្សីទៅទៀត!

នេះគឺជាការប្រកាសមិនមែនជាសំណួរទេ។ ព្រះយេស៊ូបានសង្កត់ធ្ងន់លើការពិតដែលថាមនុស្សមានតម្លៃចំពោះព្រះជាងសត្វស្លាបទៅទៀត។

ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើអាចបង្កើនអាយុ​របស់​ខ្លួនឲ្យបានវែង ដោយការខ្វល់ខ្វាយដែរទេ?

ព្រះយេស៊ូប្រើសំនួរមួយដើម្បីបង្រៀនសិស្សរបស់ព្រអង្គ។ "គ្មានអ្នកណាម្នាក់អាចធ្វើឲ្យជីវិតអ្នកលែងមានទៀតទេដោយការថប់បារម្ភនោះទេ!"

បង្កើនអាយុ​របស់​ខ្លួនឲ្យបានវែង

នេះជាពាក្យប្រៀបធៀបពីព្រោះមួយហត្ថគឺជារង្វាស់នៃប្រវែងជាជាងពេលវេលា។ រូបភាពគឺជាជីវិតរបស់មនុស្សម្នាក់ដែលលាតសន្ធឹងដូចជាក្តារ ខ្សែពួរ ឬវត្ថុផ្សេងទៀត។

បើ​អ្នក​រាល់​គ្នា​ពុំ​អាចសម្រេចការតូចតាចបានផង ចុះ​ហេតុ​អ្វី​បាន​ជា​ខ្វល់​ខ្វាយ​រឿង​ផ្សេង​ទៀត?

ព្រះយេស៊ូប្រើសំនួរមួយទៀតដើម្បីបង្រៀនសិស្សរបស់ទ្រង់។ “ ដោយសារអ្នកមិនអាចធ្វើរឿងតូចតាចនេះបានអ្នកមិនគួរព្រួយបារម្ភអំពីរឿងផ្សេងទៀត”