km_tn/luk/11/39.md

3.4 KiB

ព័ត៌មាន​ទូទៅ:

ព្រះយេស៊ូចាប់ផ្ដើមនិយាយជាមួយផារិស៊ីម្នាក់ដោយប្រើពាក្យប្រៀបធៀប។ ទ្រង់ប្រៀបធៀបវិធី ដែលពួកគេសម្អាតពែង និងចានទៅនឹងរបៀបដែលពួកគេសម្អាតខ្លួនឯង។

គ្នា​សម្អាត​ពែង និង​ចានតែ​ផ្នែក​ខាង​ក្រៅ​ប៉ុណ្ណោះ

ការលាងសម្អាតធុងនៅខាងក្រៅ គឺជាផ្នែកមួយនៃការធ្វើពិធីសាសនារបស់ពួកផារីស៊ី។

ប៉ុន្តែ ផ្នែក​ខាង​ក្នុងអ្នករាល់គ្នាវិញ ​ពោរពេញ​ទៅ​ដោយ​ចិត្ត​លោភលន់ និង​គំនិត​អាក្រក់

ផ្នែកនៃការប្រៀបធៀបនេះ ផ្ទុយពីវិធីប្រុងប្រយ័ត្ន ដែលពួកគេសម្អាតខាងក្រៅចាន ដោយវិធីដែលពួកគេមិនអើពើនឹងស្ថានភាពផ្ទៃក្នុងរបស់ពួកគេ។

មនុស្ស​ឆោត​ល្ងង់​អើយ

ឃ្លានេះអាចសំដៅទៅលើបុរស ឬស្ត្រីទោះបីជាពួកផារីស៊ីទាំងអស់ ដែលព្រះយេស៊ូបានមានបន្ទូលទៅកាន់នៅទីនេះជាបុរសក៏ដោយ។

តើព្រះជាម្ចាស់​សម្អាត​ខាង​ក្រៅ តើ​ព្រះអង្គ​មិន​សម្អាត​ខាង​ក្នុង​ដែរ​ទេ​ឬ?

ព្រះយេស៊ូប្រើសំណួរមួយ ដើម្បីស្ដីបន្ទោសពួកផារីស៊ីដោយមិនយល់ថាអ្វី ដែលនៅក្នុងចិត្ដរបស់គេ គឺសំខាន់ចំពោះព្រះជាម្ចាស់។ អាចបកប្រែជាសេចក្តីថ្លែងបញ្ជាក់។ "ព្រះជាម្ចាស់​សម្អាត​ខាង​ក្រៅ ព្រះអង្គ​មិន​សម្អាត​ខាង​ក្នុង​ដែរ!"

ចូរចែកទានដល់ជនក្រីក្រនូវអ្វីដែលមានខាងក្នុង

សំដៅទៅលើអ្វី ដែលពួកគេគួរធ្វើជាមួយពែងនិងចាន។ “ ផ្តល់ឲ្យអ្នកក្រនូវអ្វី ដែលមាននៅក្នុងពែង និងចានរបស់អ្នក” ឬ“ ចូរមានចិត្តសប្បុរសដល់អ្នកក្រ”

គ្រប់​ទាំង​អស់នឹង​បាន​ស្អាត​បរិសុទ្ធសម្រាប់អ្នករាល់គ្នា​

"អ្នកនឹងស្អាតស្អំទាំងស្រុង" ឬ "អ្នកនឹងស្អាតទាំងក្នុងនិងខាងក្រៅ"