km_tn/luk/11/21.md

2.5 KiB

ពេលណាមាន​មនុស្ស​ណា​ម្នាក់​ខ្លាំង​ពូកែ ...​រឹប​អូស​ទ្រព្យសម្បត្តិ​ពី​អ្នក​នោះ។

នេះនិយាយអំពីព្រះយេស៊ូដែលធ្វើឲ្យអារក្សសាតាំងនិងអារក្សផ្សេងទៀតបរាជ័យ ដោយព្រះយេស៊ូជាបុរសខ្លាំងដែលយកអ្វីដែលជារបស់បុរសខ្លាំងម្នាក់នោះ។

គេនឹងមក​ដក​ហូត​គ្រឿង​អាវុធ

"ដកអាវុធដែលការពារបុរសនោះចេញ"

នោះទ្រព្យសម្បត្តិ​របស់​គេ​នឹង​នៅស្ថិតស្ថេរគង់វង្ស

"គ្មានអ្នកណាអាចលួចរបស់របរគាត់បានទេ"

​រឹប​អូស​ទ្រព្យសម្បត្តិ​ពី​អ្នក​នោះ

"លួចទ្រព្យសម្បត្តិរបស់គាត់" ឬ "ដកហូតយករបស់អ្វីដែលគាត់ចង់បាន"

អ្នក​ណា​មិន​នៅ​ខាង​ខ្ញុំ

"មនុស្សដែលមិនគាំទ្រខ្ញុំ" ឬ "មនុស្សដែលមិនធ្វើការជាមួយខ្ញុំ"

អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ

"ធ្វើការប្រឆាំងនឹងខ្ញុំ" ។ នេះសំដៅទៅលើអ្នកដែលបាននិយាយថាព្រះយេស៊ូបានធ្វើការជាមួយសាតាំង។

អ្នក​ណា​មិន​ជួយ​ប្រមូល​ផ្ដុំ​ខ្ញុំ​ទេ អ្នក​នោះ​កំពុងតែកំចាត់កំចាយខ្ញុំហើយ

ព្រះយេស៊ូចង់សំដៅទៅលើការប្រមូលពួកសិស្សដែលដើរតាមព្រះអង្គ។ នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ “ អ្នកណាដែលមិនឲ្យមនុស្សមកតាមខ្ញុំធ្វើឲ្យពួកគេទៅឆ្ងាយពីខ្ញុំ”