km_tn/luk/11/18.md

3.9 KiB

ប្រសិន​បើ​ សាតាំង​​ទាស់ទែងបែកបាក់​គ្នា​ឯង

«សាតាំង»នៅទីនេះគឺសំដៅទៅលើពួកអារក្សដែលដើរតាមសាតាំងនឹងជាសាតាំងផ្ទាល់។ “ ប្រសិនបើសាតាំងនិងសមាជិកនៃនគររបស់វាកំពុងតែច្បាំងនឹងគ្នា”

ប្រសិន​បើ​ សាតាំង​​...តើ​រាជ្យ​របស់​វា​នៅ​ស្ថិតស្ថេរម្តេច​បាន?

ព្រះយេស៊ូប្រើសំនួរដើម្បីបង្រៀនប្រជាជន។ នេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងបញ្ជាក់។ "ប្រសិនបើសាតាំង ... នគររបស់វានឹងមិនស្ថិតស្ថេរ" ឬ "ប្រសិនបើសាតាំង ... អាណាចក្ររបស់វានឹងត្រូវបែកបាក់គ្នា"

ដ្បិត​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ដេញ​អារក្ស​ដោយ​អំណាច​បេលសេប៊ូល

"បើអ្នកនិយាយថាគឺដោយអំណាចនៃបេលសេប៊ូលដែលខ្ញុំបណ្តេញអារក្សចេញពីមនុស្ស" ។ ផ្នែកបន្ទាប់នៃការខ្វែងគំនិតរបស់វាអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា "នោះនឹងមានន័យថាសាតាំងត្រូវបានបែកបាក់ទាស់នឹងខ្លួនវា"

ប្រសិន​បើ​ខ្ញុំ........តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្សដោយ​អំណាច​នរណា​

"ប្រសិនបើខ្ញុំ ... តើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដេញ​អារក្សដោយ​អំណាច​នរណា​គេទៅវិញ?" ព្រះយេស៊ូប្រើសំនួរដើម្បីបង្រៀនប្រជាជន។ អត្ថន័យនៃសំណួររបស់ព្រះយេស៊ូអាចបញ្ជាក់យ៉ាងច្បាស់។ "ប្រសិនបើខ្ញុំ ... យើងត្រូវតែយល់ស្របថាអ្នកដើរតាមអ្នកក៏បណ្តេញអារក្សដោយអំណាចរបស់បេលសេប៊ូល។ ប៉ុន្តែអ្នកមិនជឿថាវាជាការពិតទេ"

​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នាវិញម្តង

“ ពួកអ្នកដែលដេញអារក្សដោយអំណាចព្រះនឹងវិនិច្ឆ័យទោសអ្នកដោយនិយាយថាខ្ញុំដេញអារក្សដោយអំណាចរបស់បេលសេប៊ូល”

ដោយ​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់មែន

«ម្រាមដៃរបស់ព្រះ»សំដៅទៅលើឫទ្ធានុភាពរបស់ព្រះ។

នោះបានសេចក្តីថាព្រះរាជ្យ​របស់​ព្រះជាម្ចាស់នឹង​មក​ដល់​អ្នក​រាល់​គ្នា​ហើយ

"នេះបង្ហាញថាព្រះរាជ្យរបស់ព្រះបានមកដល់អ្នកហើយ"