km_tn/luk/11/11.md

3.1 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបញ្ចប់បង្រៀនសិស្សអំពីការអធិស្ឋាន។

អ្នក​រាល់​គ្នាជាឪពុកបែបណា បើ​កូន​សុំ​ត្រី?

ព្រះយេស៊ូប្រើសំនួរដើម្បីបង្រៀនសិស្សរបស់ព្រះអង្គ។ វាក៏អាចត្រូវបានសរសេរជាសេចក្តីថ្លែងបញ្ជាក់ផងដែរ។ “ គ្មានឪពុកណា…ជាត្រី”

បើ​កូន​សុំ....​ខ្យាដំរី​ឲ្យ​វា​ដែរឬ?

ព្រះយេស៊ូប្រើសំនួរដើម្បីបង្រៀនសិស្សរបស់ព្រះអង្គ។ វាក៏អាចត្រូវបានសរសេរជាសេចក្តីថ្លែងបញ្ចាក់ផងដែរ។ "ហើយអ្នកនឹងមិនដែលឲ្យខ្យាដំរីដល់គេទេប្រសិនបើគេសុំពងមាន់"

​ខ្យាដំរី

ខ្យាដំរីគឺស្រដៀងនឹងសត្វពីងពាងប៉ុន្តែវាមានកន្ទុយដែលមានទ្រនិចពិស។ ប្រសិនបើខ្យាដំរីមិនត្រូវបានគេស្គាល់ទេអ្នកអាចបកប្រែវាថាជា“ ពីងពាងដែលមានជាតិពុល” ឬ“ ពីងពាងដែលមានទ្រនិច”

សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​អាក្រក់ ក៏​ចេះ​

"សូម្បីអ្នកជាមនុស្សអាក្រក់ក៏ដឹង" ឬ "ទោះបីជាអ្នកមានបាបក៏ដោយក៏អ្នកដឹងដែរ"

តើ​ព្រះអង្គ​នឹង​ប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឲ្យ​អស់​អ្នក​ដែល​សុំ​ពី​ព្រះអង្គ​យ៉ាង​ណា​ទៅ​ទៀត?

"តើព្រះបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ ... ដល់អ្នកនោះ?" ព្រះយេស៊ូប្រើសំណួរម្ដងទៀតដើម្បីបង្រៀនសិស្សរបស់ព្រះអង្គ។ នេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងបញ្ជាក់។ "អ្នកអាចដឹងច្បាស់ថាព្រះបិតារបស់អ្នកដែលបានយាងមកពីស្ថានសួគ៌នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ ... ដល់គាត់"