km_tn/luk/09/59.md

2.6 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូបន្ដនិយាយជាមួយមនុស្សនៅតាមផ្លូវ។

សុំ​អញ្ជើញ​មក​តាម​ខ្ញុំ

នេះមានន័យថាធ្វើជាសិស្សរបស់ព្រះយេស៊ូហើយទៅជាមួយព្រះអង្គ។

ដំបូង សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ​បញ្ចុះ​សព​ឪពុក​សិន

គេមិនទាន់ដឹងច្បាស់ថាឪពុករបស់បុរសនោះបានទទួលមរណភាពទេ ហើយគាត់នឹងបញ្ចុះសពឳពុកគាត់ភ្លាមៗសិន ឬប្រសិនបើបុរសនោះចង់ស្នាក់នៅយូរជាងនេះរហូតដល់ឪពុកគាត់ស្លាប់សិន ដូច្នេះគាត់អាចបញ្ចុះសពគាត់នៅពេលនោះ។ ចំណុចសំខាន់គឺបុរសចង់ធ្វើអ្វីផ្សេងទៀតមុនពេលគាត់ដើរតាមព្រះយេស៊ូ។

ដំបូង សូម​លោក​មេត្តា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ប្របាទ​ទៅ

"មុនពេលដែលខ្ញុំធ្វើការនោះ សូមឲ្យខ្ញុំទៅ"

ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​សព​គ្នា​គេ​ចុះ

ព្រះយេស៊ូមិនមានន័យថាមនុស្សស្លាប់នឹងបញ្ចុះសពមនុស្សស្លាប់ផ្សេងទៀតទេ។ អាចមានន័យថា"មនុស្សស្លាប់" គឺ ១) វាជាពាក្យប្រៀបធៀបសម្រាប់អ្នកដែលនឹងស្លាប់ឬ ២) វាជាពាក្យប្រៀបធៀបសម្រាប់អ្នកដែលមិនដើរតាមព្រះយេស៊ូហើយស្លាប់ខាងវិញ្ញាណ។ ចំណុចសំខាន់គឺសិស្សមិនត្រូវអោយអ្វីបង្អាក់គេពីការដើរតាមព្រះយេស៊ូឡើយ។

មនុស្ស​ស្លាប់

មនុស្សដែលស្លាប់