km_tn/luk/08/40.md

2.6 KiB

ឃ្លាភ្ជាប់៖

ពេលព្រះយេស៊ូនិងសិស្សរបស់ព្រះអង្គត្រឡប់ទៅស្រុកកាលីឡេនៅត្រើយម្ខាងវិញទ្រង់បានប្រោសកូនស្រីអាយុ ១២ ឆ្នាំរបស់អ្នកគ្រប់គ្រងសាលាប្រជុំក៏ដូចជាស្ដ្រីម្នាក់ដែលបានធ្លាក់ឈាមអស់រយៈពេល១២ ឆ្នាំឲ្យជា។

ព័ត៌មាន​ទូទៅ:

ខគម្ពីរទាំងនេះផ្តល់នូវព័ត៌មានអំពីយ៉ៃរូស។

បណ្ដាជន​នាំ​គ្នាមក​ទទួល​ព្រះអង្គ

"ហ្វូងមនុស្សបានស្វាគមន៍ព្រះអង្គដោយអំណរ"

មេដឹកនាំម្នាក់​លើ​សាលា​ប្រជុំ

"មេដឹកនាំម្នាក់នៅក្នុងសាលាប្រជុំមូលដ្ឋាន" ឬ "មេដឹកនាំប្រជាជនដែលបានជួបនៅសាលាប្រជុំនៅទីក្រុងនោះ"

ក្រាប​ទៀប​ព្រះបាទា​ព្រះអង្គ

អាចមានន័យថា១) "ក្រាបនៅទៀបព្រះបាទាព្រះយេស៊ូ" ឬ ២) «ក្រាបនៅលើដីលើជើងព្រះយេស៊ូ»។ យ៉ៃរូសមិនបានដួលដោយចៃដន្យទេ។ គាត់បានធ្វើដូចនេះជាសញ្ញានៃភាពរាបសារនិងការគោរពចំពោះព្រះយេស៊ូ។

​ឈឺជិត​ស្លាប់

ជិតស្លាប់

កាល​ព្រះយេស៊ូ​យាង​ទៅតាម​ផ្លូវ

អ្នកបកប្រែខ្លះប្រហែលជាត្រូវនិយាយដំបូងថាព្រះយេស៊ូបានយល់ព្រមទៅជាមួយយ៉ៃរ៉ុស។ "ដូច្នេះព្រះយេស៊ូយល់ព្រមទៅជាមួយគាត់នៅពេលដែលគាត់កំពុងធ្វើដំណើរ"

មហាជន​ប្រជ្រៀត​គ្នា​ជុំវិញ​ព្រះអង្គ

មនុស្សម្នានាំគ្នាចោមរោមជុំវិញព្រះយេស៊ូ "