km_tn/luk/08/26.md

2.3 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូនិងពួកសិស្សរបស់ព្រះអង្គបានមកដល់មាត់ច្រាំងនៅគេរ៉ាស៊ីនដែលព្រះយេស៊ូបានដេញអារក្សជាច្រើនចេញពីបុរសម្នាក់។

​តំបន់​គេរ៉ាស៊ីន​

​តំបន់​គេរ៉ាស៊ីន​ គឺជាប្រជាជនមកពីទីក្រុងដែលហៅថា គេរ៉ាស៊ីន។

នៅ​ត្រើយ​ម្ខាង ទល់​មុខ​ស្រុក​កាលីឡេ

"នៅម្ខាងទៀតនៃបឹងនៅស្រុកកាលីឡេ"

បុរសម្នាក់មកពីទីក្រុង

បុរសម្នាក់មកពីក្រុងគេរ៉ាស៊ីន

បុរសម្នាក់មកពីទីក្រុង ដែលគាត់​មាន​អារក្ស​ចូល

បុរសនោះមានអារក្សចូល។ វាមិនមែនជាទីក្រុងដែលមានអារក្សទេ។ "មានបុរសម្នាក់មកពីទីក្រុងហើយបុរសនេះមានអារក្សចូល"

មាន​អារក្ស​ចូល

"ដែលត្រូវបានគ្រប់គ្រងដោយអារក្ស" ឬ "ដែលអារក្សគ្រប់គ្រង"

គាត់មិនស្លៀកពាក់អ្វី និងមិនព្រម​រស់​នៅ​ក្នុង​ផ្ទះយូរមកហើយ តែគាត់រស់នៅ​តាមផ្នូរខ្មោច។

នេះគឺជាព័ត៌មានអំពីបុរសដែលមានអារក្សចូល។

គាត់មិនស្លៀកពាក់អ្វី

គាត់មិនស្លៀកពាក់

ផ្នូរខ្មោច

ទាំងនេះជាកន្លែងដែលមនុស្សដាក់សាកសពប្រហែលជារូងភ្នំឬអគារតូចៗដែលបុរសនោះអាចយកមកធ្វើជាជម្រកបាន។