km_tn/luk/08/01.md

2.2 KiB

ព័ត៌មាន​ទូទៅ:

ខគម្ពីរទាំងនេះផ្តល់នូវព័ត៌មានអំពីការថ្លែងព្រះបន្ទូលរបស់ព្រះយេស៊ូពេលដែលព្រះអង្គធ្វើដំណើរ។

បន្ទាប់​មក​ទៀត

ឃ្លានេះត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ផ្នែកថ្មីនៃរឿង។

ព្រះអង្គ​បាន​ប្រោស​ឲ្យ​ជា​ពី​ជំងឺ និង​បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ "ដែលព្រះយេស៊ូបានដោះឲ្យមានសេរីភាពពីវិញ្ញាណអាក្រក់ហើយបានជាពីជំងឺផ្សេងៗ"

នាង​ម៉ារី​....នាង​ស៊ូសាន

ស្ត្រីបីនាក់ត្រូវបានរាយឈ្មោះគឺម៉ារី នាង​យ៉ូអាន់និងនាង​ស៊ូសាន

ព្រះអង្គ​បាន​ដេញ​អារក្ស​ប្រាំពីរ​ចេញ​ពី​នាង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ "ព្រះយេស៊ូបានដេញអារក្សប្រាំពីរ"

នាង​យ៉ូអាន់ ភរិយា​របស់​លោកឃូសាជាមហាតលិក​របស់​ព្រះបាទ​ហេរ៉ូដ

នាង​យ៉ូអាន់ជាភរិយារបស់លោកឃូសា ហើយឃូសាជាអ្នកគ្រប់គ្រងហេរ៉ូដ។

ទំនុក​បម្រុង​ព្រះយេស៊ូ និង​សិស្ស​ពួក​ព្រះអង្គ

«គាំទ្រផ្នែកហិរញ្ញវត្ថុដល់ព្រះយេស៊ូនិងសិស្ស ១២ នាក់របស់ព្រះអង្គ»