km_tn/luk/07/46.md

2.9 KiB

លោក​មិន​បាន......តែ​នាង

ព្រះយេស៊ូបន្ដបង្ហាញភាពរាក់ទាក់ផ្ទុយគ្នារបស់ស៊ីម៉ូននឹងសកម្មភាពរបស់ស្ដ្រីនោះ។

​យក​ប្រេង​មក​លាប​ក្បាល​ខ្ញុំ

ដាក់ប្រេងលើក្បាលខ្ញុំ។ នេះជាទម្លាប់ក្នុងការស្វាគមន៍ភ្ញៀវកិត្តិយស។ “ សូមស្វាគមន៍ខ្ញុំដោយចាក់ប្រេងលើក្បាលខ្ញុំ”

ចាក់​ប្រេង​ក្រអូប​លាប​ជើង​ខ្ញុំ

ស្ដ្រីនោះបានលើកកិត្ដិយសព្រះយេស៊ូដោយធ្វើដូច្នេះ។ នាងបានបង្ហាញចិត្ដរាបទាបដោយលាបជើងជំនួសក្បាលរបស់គាត់។

ខ្ញុំ​សុំ​ប្រាប់​ឲ្យលោក​ដឹង​ថា

នេះសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសេចក្តីថ្លែងបញ្ជាក់ដែលមាននៅខាងក្រោម។

នាងក៏ទទួលការអត់ទោសបាបច្រើនដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ "ព្រះជាម្ចាស់បានអត់ទោសបាបរបស់នាងជាច្រើន"

នាងសម្តែង​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​យ៉ាង​នេះ

សេចក្ដីស្រឡាញ់របស់នាងគឺជាភស្ដុតាងដែលថាបាបរបស់នាងត្រូវបានលើកលែងទោស។ ភាសាខ្លះតម្រូវឲ្យមានគោលបំណងនៃសេចក្តីស្រឡាញ់។ "ពីព្រោះនាងស្រឡាញ់អ្នកដែលបានអភ័យទោសឲ្យនាង" ឬ "នាងស្រឡាញ់ព្រះខ្លាំងណាស់"

អ្នកដែលដឹងថាខ្លួនបានទទួលការអត់ទោសតិច

"អ្នកណាដែលដឹងថាខ្លួនត្រូវបានអត់ទោសតិចតួច" ។ នៅក្នុងប្រយោគនេះព្រះយេស៊ូបានចែងពីគោលការណ៍ទូទៅមួយ។ ទោះយ៉ាងណាទ្រង់រំពឹងថាស៊ីម៉ូនយល់ថាគាត់បង្ហាញសេចក្តីស្រឡាញ់តិចតួចចំពោះព្រះយេស៊ូ។