km_tn/luk/06/45.md

2.6 KiB

ព័ត៌មាន​ទូទៅ:

ព្រះយេស៊ូប្រៀបធៀបគំនិតរបស់មនុស្សម្នាក់ទៅនឹងទ្រព្យសម្បត្តិល្អឬអាក្រក់របស់គេ។ គំនិតល្អរបស់មនុស្សល្អបង្កឱឲ្យមានសកម្មភាពល្អ។ គំនិតអាក្រក់របស់មនុស្សអាក្រក់បង្កឲ្យមានអំពើអាក្រក់។

មនុស្ស​ល្អ

ពាក្យថាល្អនៅទីនេះសំដៅទៅលើសេចក្តីសុចរិតឬសេចក្តីល្អខាងសីលធម៌។

មនុស្ស​ល្អ

ពាក្យថាមនុស្សនៅទីនេះសំដៅទៅលើមនុស្សប្រុសឬស្រី។ "មនុស្សល្អ"

អំពើ​ល្អ ចេញពី​ចិត្ត​​ល្អរបស់គេ

“ របស់ល្អ ៗ ដែលគាត់រក្សាទុកក្នុងចិត្ត” ឬ“ របស់ល្អ ៗ ដែលគាត់អោយតម្លៃ”

តែង​ប្រព្រឹត្ត​អំពើ​ល្អ

ការផលិតអ្វីដែលល្អគឺជាការប្រៀបធៀបសម្រាប់ការធ្វើអ្វីដែលល្អ។ "ធ្វើអ្វីដែលល្អ"

ចំណែកឯ​មនុស្ស​អាក្រក់ វិញ គេតែង​ប្រព្រឹត្ត​អំពើ​អាក្រក់

“ អំពើអាក្រក់ដែលគាត់រក្សាទុកក្នុងចិត្ត” ឬ“ អំពើអាក្រក់ដែលគាត់អោយតម្លៃ”

ដ្បិតមនុស្សស្រដីចេញមក ពីអ្វីដែល​មាន​ពេញពោរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន

ឃ្លា "មាត់របស់គាត់" តំណាងឲ្យគាត់ប្រើមាត់របស់គាត់។ "អ្វីដែលគាត់គិតនៅក្នុងចិត្តមានឥទ្ធិពលលើអ្វីដែលគាត់និយាយដោយមាត់របស់គាត់" ឬ "អ្វីដែលគាត់មានតម្លៃនៅក្នុងចិត្តកំណត់នូវអ្វីដែលគាត់និយាយដោយមាត់របស់គាត់"