km_tn/luk/05/01.md

2.4 KiB
Raw Permalink Blame History

ឃ្លាភ្ជាប់៖

ព្រះយេស៊ូថ្លែងពីទូករបស់ស៊ីម៉ូនពេត្រុសនៅឯបឹងគេនេសារ៉ែត។

ឥឡូវនេះ មានរឿងមួយកើតឡើង

ឃ្លានេះត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ការចាប់ផ្តើមនៃផ្នែកថ្មីនៃរឿង។ ប្រសិនបើភាសារបស់អ្នកមានវិធីសម្រាប់ធ្វើដូចនេះអ្នកអាចពិចារណាប្រើវានៅទីនេះបាន។

​បឹង​គេនេសារ៉ែត

នេះគឺជាឈ្មោះមួយទៀតសម្រាប់សមុទ្រកាលីឡេ។ ស្រុកកាលីឡេស្ថិតនៅខាងលិចបឹងហើយស្រុកគេនេសារ៉ែតស្ថិតនៅត្រើយខាងកើតដូច្នេះគេហៅឈ្មោះទាំងពីរនោះ។

លាង​អួនរបស់​គេ

ពួកគេកំពុងសំអាតអួនរបស់ពួកគេដើម្បីប្រើចាប់ត្រីម្តងទៀត។

​ទូក​របស់​លោក​ស៊ីម៉ូន

"ទូកជាកម្មសិទ្ធិរបស់ស៊ីម៉ូន"

​ឲ្យ​គាត់​ចេញ​ទូកទៅ​ឆ្ងាយ​ពី​ច្រាំង​បន្តិច

"បានសុំឲ្យស៊ីម៉ូនផ្លាស់ទីទូកឆ្ងាយពីច្រាំងសមុទ្រ"

រួចព្រះអង្គ​គង់​បង្រៀន​បណ្ដាជន​

ការអង្គុយគឺជាការធម្មតារបស់គ្រូបង្រៀន។

បង្រៀន​បណ្ដាជន​ពី​ក្នុង​ទូក​នោះមក

"បង្រៀនបណ្តាជននៅពេលព្រះអង្គអង្គុយនៅក្នុងទូក" ។ ព្រះយេស៊ូគង់នៅក្នុងទូកចម្ងាយឆ្ងាយពីច្រាំងហើយព្រះ អង្គមានព្រះបន្ទូលទៅកាន់បណ្តាជនដែលនៅលើច្រាំង។