km_tn/luk/04/25.md

3.7 KiB

ព័ត៌មាន​ទូទៅ:

ព្រះយេស៊ូរំលឹកប្រជាជនដែលកំពុងស្តាប់ព្រះអង្គនៅក្នុងសាលាប្រជុំអំពីអេលីយ៉ានិងអេលីសេដែលជាព្យាការីដែលពួកគេស្គាល់។

ខ្ញុំ​សុំ​បញ្ជាក់​ថា

"ខ្ញុំប្រាប់អ្នកដោយស្មោះត្រង់ថា" ។ ឃ្លានេះត្រូវបានប្រើដើម្បីបញ្ជាក់ពីសារៈសំខាន់សេចក្តីពិតនិងភាពត្រឹមត្រូវនៃសេចក្តីថ្លែងដែលមាននៅខាងក្រោម។

ស្រ្តីមេម៉ាយ

ស្ត្រីមេម៉ាយគឺជាស្ត្រីដែលប្តីបានស្លាប់ចោល។

នៅ​ជំនាន់​លោក​អេលីយ៉ា​

មនុស្សដែលព្រះយេស៊ូកំពុងនិយាយប្រហែលជាបានស្គាល់អេលីយ៉ាជាអ្នកប្រកាសទំនាយរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអានរបស់អ្នកមិនដឹងរឿងនោះអ្នកអាចធ្វើឲ្យព័ត៌មានច្បាស់លាស់នេះមានលក្ខណៈច្បាស់ដូចនៅក្នុងយូឌីប៊ី ។ "នៅពេលដែលលោកអេលីយ៉ាកំពុងថ្លែងទំនាយស្រុកអ៊ីស្រាអែល"

មេឃ​រាំង​

នេះជាពាក្យប្រៀបធៀប។ មេឃត្រូវបានតំណាងជាពិដានមួយដែលត្រូវបានបិទហើយដូច្នេះគ្មានភ្លៀងធ្លាក់ពីលើមកទេ។ "នៅពេលគ្មានភ្លៀងធ្លាក់ពីលើមេឃ" ឬ "នៅពេលគ្មានភ្លៀងទាល់តែសោះ"

​ទុរ្ភិក្ស​យ៉ាង​ខ្លាំង

កង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ។ ទុរភិក្សគឺជារយៈពេលដ៏វែងមួយនៅពេលដែលដំណាំមិនផ្តល់ផលគ្រប់គ្រាន់សម្រាប់ប្រជាជន។

​ស្ត្រី​មេម៉ាយ​ម្នាក់ ដែល​រស់​នៅ​ភូមិ​សារិបតា

ប្រជាជនដែលរស់នៅក្នុងក្រុងសារិបតាជាសាសន៍ដទៃមិនមែនជាជនជាតិយូដាទេ។ មនុស្សដែលស្ដាប់ព្រះយេស៊ូច្បាស់ជាយល់ថាប្រជាជននៅសារិបតាជាសាសន៍ដទៃ។ "ស្ត្រីមេម៉ាយជនជាតិដទៃដែលរស់នៅក្នុងសារិបតា"

​លោក​ណាម៉ាន់​ជា​ជន​ជាតិ​ស៊ីរី​

ជនជាតិស៊ីរីគឺជាមនុស្សមកពីប្រទេសស៊ីរី។ ប្រជាជនស៊ីរីជាសាសន៍ដទៃមិនមែនជាជនជាតិយូដាទេ។ "ណាម៉ាន់ជាជនជាតិដទៃទៀតមកពីប្រទេសស៊ីរី"