km_tn/luk/01/78.md

4.6 KiB

ព័ត៌មាន​ទូទៅ:

នៅទូទាំងខទាំងនេះ «យើង» រួមបញ្ចូលមនុស្សទាំងអស់។

ដោយសារព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណា​លើសលប់

វាអាចមានប្រយោជន៍ក្នុងការបញ្ជាក់ថាសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ជួយមនុស្ស។ ការបកប្រែផ្សេងទៀត៖ «ពីព្រោះព្រះជាម្ចាស់មានព្រះហឫទ័យមេត្ដាករុណានិងអាណិតអាសូរដល់យើង» (សូមមើល: rc://*/ta/man/translate/figs-explicit)

កាលណា​ថ្ងៃ​រះ​ពី​ស្ថាន​លើ​មកខ្ពស់យ៉ាងណា

ពន្លឺជានិមិត្ដរូបនៃសេចក្តីពិត។ នៅទីនេះសេចក្តីពិតខាងវិញ្ញាណដែលព្រះអង្គសង្គ្រោះនឹងផ្តល់គឺត្រូវបានគេនិយាយដូចជាព្រះអាទិត្យរះដែលជះពន្លឺមកលើផែនដី។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

រះ​ពី​

«ផ្តល់ចំណេះដឹងដល់» រឺ «ផ្តល់ពន្លឺខាងវិញ្ញាណដល់»

អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ទីងងឹត

ភាពងងឹតនៅទីនេះគឺជាឧទាហរណ៍មួយសម្រាប់អវត្តមាននៃសេចក្តីពិតខាងវិញ្ញាណ។ នៅទីនេះមនុស្សដែលខ្វះសេចក្ដីពិតខាងវិញ្ញាណត្រូវបានគេនិយាយដូចជាកំពុងអង្គុយនៅក្នុងភាពងងឹត។ ការបកប្រែផ្សេងទៀត៖ «មនុស្សដែលមិនស្គាល់ការពិត» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ទីងងឹត ....អំណាច​នៃ​សេចក្ដី​ស្លាប់

ឃ្លាទាំងពីរនេះធ្វើការជាមួយគ្នាដើម្បីបញ្ជាក់ពីភាពងងឹតខាងវិញ្ញាណដ៏ជ្រាលជ្រៅរបស់មនុស្សមុនពេលដែលព្រះបង្ហាញសេចក្តីមេត្តាករុណាដល់ពួកគេ។ (សូមមើល: rc://*/ta/man/translate/figs-doublet)

ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់

ស្រមោលជារឿយៗតំណាងឲ្យអ្វីមួយដែលនឹងកើតឡើង។ នៅទីនេះវាសំដៅទៅលើការខិតជិតនៃការស្លាប់។ ការបកប្រែផ្សេងទៀត៖ «អ្នកណាហៀបនឹងស្លាប់» (សូមមើល: rc://*/ta/man/translate/figs-idiom)

តម្រង់ផ្លូវយើង

ការណែនាំផ្លូវរបស់មនុស្សគឺដូចគ្នានឹងការណែនាំមនុស្សដែរ។ «ណែនាំយើង» ឬ «បង្រៀនយើង» (សូមមើល: rc://*/ta/man/translate/figs-idiom)

ឥឡូវយើង

«ផ្លូវ» ត្រូវបានប្រើដើម្បីតំណាងឲ្យមនុស្សទាំងមូល។ ការបកប្រែផ្សេងទៀត៖ «ពួកយើង» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

ឲ្យបានសុខសាន្ត

« មាគា៌នៃសន្តិភាព» គឺជាការប្រៀបធៀបមួយសម្រាប់មាគា៌នៃជីវិតដែលបណ្តាលឲ្យមនុស្សម្នាក់មានសន្តិភាពជាមួយព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត៖ « ដើម្បីរស់នៅប្រកបដោយសន្តិភាព» ឬ« ដើរតាមផ្លូវដែលនាំទៅរកសន្តិភាព» (សូមមើល: rc://*/ta/man/translate/figs-metaphor)