km_tn/luk/01/64.md

4.3 KiB

មាត់របស់លោកក៏ចាប់បើក...អណ្តាតលោកក៏គ្រលាស់បានវិញ

ឃ្លាទាំងពីរនេះគឺជាពាក្យរូបភាពដែលរួមគ្នាបញ្ជាក់ថាសាការីអាចនិយាយបានភ្លាមៗ។ (សូមមើល: [[rc:///ta/man/translate/figs-idiom]] and [[rc:///ta/man/translate/figs-parallelism]])

មាត់របស់លោកក៏ចាប់បើក ហើយអណ្តាតលោកក៏គ្រលាស់បានវិញ

ឃ្លាទាំងនេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ « ព្រះជាម្ចាស់បានបើកមាត់របស់គាត់ហើយឲ្យអណ្ដាតរបស់គាត់គ្រលាស់» (សូមមើល: rc://*/ta/man/translate/figs-activepassive)

អស់អ្នកដែលបានរស់នៅជុំវិញទីនោះ មានការកោតខ្លាចក្រៃលែង

«មនុស្សទាំងអស់ដែលរស់នៅជុំវិញសាការីនិងអេលីសាបិតភ័យខ្លាចណាស់»។ នេះអាចមានប្រយោជន៍ក្នុងការបញ្ជាក់ឲ្យច្បាស់ថាហេតុអ្វីបានជាពួកគេភ្ញាក់ផ្អើល។ ការបកប្រែផ្សេងទៀត៖ « មនុស្សគ្រប់គ្នាដែលរស់នៅជុំវិញពួកគេបានកោតស្ញប់ស្ញែងចំពោះព្រះជាម្ចាស់ដែលបានធ្វើរឿងនេះដល់សាការី» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

អ្នកដែលបានរស់នៅ

នេះមិនត្រឹមតែសំដៅទៅលើអ្នកជិតខាងដែលនៅជិតគាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏សំដៅទៅលើមនុស្សគ្រប់គ្នាដែលរស់នៅក្នុងតំបន់នោះដែរ។

អស់អ្នកដែលបានឮហេតុការណ៍នេះ ក៏ចងចាំទុកក្នុងចិត្ត

ពាក្យថា« ពួកគេ» នៅទីនេះសំដៅទៅលើអ្វីដែលបានកើតឡើង។

អស់អ្នកដែលបានឮ

នេះសំដៅទៅលើមនុស្សមួយក្រុមធំដែលរស់នៅពាសពេញស្រុកយូដា។

និយាយ

សួរ

តើ​ថ្ងៃ​ក្រោយ​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា?

«តើទារកនេះនឹងធំឡើងទៅជាមនុស្សអស្ចារ្យយ៉ាងណាទៅ?» វាក៏អាចទៅរួចផងដែរដែលសំណួរនេះមានន័យថាជាសេចក្តីថ្លែងនៃការភ្ញាក់ផ្អើលរបស់ពួកគេចំពោះអ្វីដែលពួកគេបានឮអំពីទារកនេះ។ «តើក្មេងប្រុសនេះនឹងក្លាយជាមនុស្សអស្ចារ្យយ៉ាងណាទៅ?» (សូមមើល: rc://*/ta/man/translate/figs-rquestion)

ព្រះហស្ថរបស់​ព្រះអម្ចាស់​តាម​ជួយ​ថែរក្សា​កូន​នេះជានិច្ចដូច្នេះ

ឃ្លាថា «ព្រះហស្ថនៃព្រះអម្ចាស់» សំដៅទៅលើព្រះចេស្ដារបស់ព្រះអម្ចាស់។ « ព្រះចេស្ដារបស់ព្រះអម្ចាស់គង់នៅជាមួយកូនតូចនេះ» ឬ« ព្រះអម្ចាស់បានធ្វើការនៅក្នុងកូននេះយ៉ាងខ្លាំង» (សូមមើល: rc://*/ta/man/translate/figs-metonymy)