km_tn/luk/01/52.md

3.4 KiB

ព្រះអង្គទម្លាក់អ្នកមានអំណាចចេញពីតំណែង

បល្ល័ង្កគឺជាកៅអីដែលអ្នកគ្រប់គ្រងអង្គុយលើ ហើយវាជានិមិត្តរូបនៃសិទ្ធិអំណាចរបស់គាត់។ ប្រសិនបើព្រះអង្គម្ចាស់ត្រូវបានទម្លាក់ចុះពីរាជបល្ល័ង្ក វាមានន័យថា ព្រះអង្គលែងមានសិទ្ធិអំណាចសោយរាជ្យតទៅទៀត។ ការបកប្រែផ្សេងទៀត៖ «ទ្រង់បានដកហូតអំណាចរបស់ពួកមេដឹកនាំ» រឺ «ទ្រង់បានធ្វើអោយអ្នកគ្រប់គ្រងបញ្ឈប់ការគ្រប់គ្រង» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

ទម្លាក់អ្នកមានអំណាចចេញពីតំណែង និងលើកតម្កើងមនុស្សទន់ទាបឡើង

ភាពផ្ទុយគ្នារវាងសកម្មភាពផ្ទុយទាំងពីរនេះគួរតែត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការបកប្រែប្រសិនបើអាច។

មនុស្សទន់ទាប

«ភាពក្រីក្រ» ។ គ្រួសារម៉ារីមិនមែនអ្នកមានទេ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ១ ខ៤៨ ។

លើកតម្កើងមនុស្សទន់ទាបឡើង

នៅក្នុងពាក្យរូបភាពនេះមនុស្សដែលសំខាន់គឺខ្ពស់ជាងមនុស្សដែលមិនសូវសំខាន់។ ការបកប្រែផ្សេងទៀត៖ «បានធ្វើឲ្យមនុស្សបន្ទាបខ្លួនមានសារៈសំខាន់» ឬ «បានផ្តល់កិត្តិយសដល់មនុស្សដែលអ្នកដទៃមិនបានផ្តល់កិត្តិយសឲ្យ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះអង្គប្រទានអាហារឆ្ងាញ់ដល់មនុស្សស្រេកឃ្លាន និងបណ្តេញពួកអ្នកមានឲ្យត្រឡប់ទៅវិញដៃទទេ

ភាពផ្ទុយគ្នារវាងសកម្មភាពផ្ទុយទាំងពីរនេះគួរតែត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងការបកប្រែប្រសិនបើអាច។

ប្រទានអាហារឆ្ងាញ់ដល់មនុស្សស្រេកឃ្លាន

អត្ថន័យដែលអាចមានគឺ ១)« ផ្តល់អាហារឆ្ងាញ់ដល់អ្នកស្រេកឃ្លាន» ឬ ២)« ផ្តល់នូវរបស់ល្អៗ ដែលខ្វះខាត» ។