km_tn/luk/01/42.md

4.5 KiB

បន្លឺសំឡេងឡើងខ្លាំងៗថា

ឃ្លាទាំងពីរនេះមានន័យដូចគ្នាហើយត្រូវបានប្រើដើម្បីបញ្ជាក់ថាអេលីសាបិតរំភើបប៉ុណ្ណា។ ពួកគេអាចត្រូវបានបញ្ចូលទៅក្នុងឃ្លាតែមួយ។ ការបកប្រែផ្សេងទៀត៖ «ស្រែកខ្លាំងៗ» (សូមមើល: rc://*/ta/man/translate/figs-doublet)

នាងបន្លឺសំឡេងឡើង

នេះមានន័យថា « បង្កើនបរិមាណសម្លេងរបស់នាង» (សូមមើល: rc://*/ta/man/translate/figs-idiom)

នាងជាស្រ្តីមានពរក្នុងចំណោមស្រ្តីទាំងឡាយ

«ក្នុងចំណោមស្ត្រី» មានន័យថា «ច្រើនជាងស្ត្រីដទៃទៀត» (សូមមើល: rc://*/ta/man/translate/figs-idiom)

កូនកើតចេញពីផ្ទៃនាង

ទារករបស់ម៉ារីត្រូវបានគេនិយាយដូចជាផលផ្លែដែលចេញពីរុក្ខជាតិ។ ការបកប្រែផ្សេងទៀត៖ «ទារកនៅក្នុងស្បូនរបស់អ្នក» ឬ «ទារកដែលអ្នកនឹងបង្កើត» ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ហេតុអ្វីបានជារឿងនេះកើតឡើងចំពោះរូបខ្ញុំ​ ដែលមាតារបស់ព្រះអម្ចាស់មកលេងនាងខ្ញុំដូច្នេះ?

អេលីសាបិតមិនបានសួរព័ត៌មានទេ។ នាងបានបង្ហាញពីការភ្ញាក់ផ្អើលនិងរីករាយដែលមាតារបស់ព្រះអម្ចាស់មករកនាង។ ការបកប្រែផ្សេងទៀត៖ «ពិតជាអស្ចារ្យណាស់ដែលព្រះអម្ចាស់ខ្ញុំបានមករកខ្ញុំ!» (សូមមើល: rc://*/ta/man/translate/figs-rquestion)

មាតារបស់ព្រះអម្ចាស់

នេះសំដៅទៅលើម៉ារី។ អ្នកគឺជាមាតារបស់ព្រះអម្ចាស់របស់ខ្ញុំ។

ពេលឮពាក្យ

ឃ្លានេះនៅទីនេះដាស់តឿនយើងឲ្យយកចិត្តទុកដាក់ចំពោះសេចក្តីថ្លែងគួរឲ្យភ្ញាក់ផ្អើលរបស់អេលីសាបិតដែលមានដូចខាងក្រោម។

ឮពាក្យជម្រាបសួរភ្លាម

នេះមានន័យថា "ខ្ញុំបានឮ" (សូមមើល: rc://*/ta/man/translate/figs-idiom)

បំរះដោយអំណរសប្បាយ

«បានផ្លាស់ប្តូរភ្លាមៗដោយក្តីរីករាយ» ឬ «ប្រែទៅជាខ្លាំងព្រោះគាត់សប្បាយចិត្តណាស់»

នាងជាស្ត្រីមានពរ ព្រោះ​នាង​បាន​ជឿ​

«អ្នកដែលជឿនោះមានពរ» ឬ «ពីព្រោះអ្នកជឿអ្នកនឹងរីករាយ»

ព្រះអម្ចាស់​មានបន្ទូលមក​នាង ពិតជាបានសម្រេចមិនខាន

«រឿងទាំងនេះពិតជានឹងកើតឡើង» ឬ «រឿងទាំងនេះនឹងក្លាយជាការពិត»

ពិតជាបានសម្រេចមិនខាន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ «សារដែលព្រះអម្ចាស់បានប្រទានដល់នាង» ឬ «អ្វីដែលព្រះអម្ចាស់បានប្រាប់ដល់អ្នក» (សូមមើល: rc://*/ta/man/translate/figs-activepassive)