km_tn/luk/01/34.md

3.7 KiB

ធ្វើដូចម្តេចឲ្យការនេះសម្រេចបាន

ទោះបីជាម៉ារីមិនបានយល់ពីរបៀបដែលវាអាចកើតឡើងក៏ដោយក៏នាងមិនសង្ស័យថា វានឹងកើតឡើងដែរ។ ការបកប្រែផ្សេងទៀត៖ «តើវាអាចទៅរួចយ៉ាងដូចម្តេច?»

ដ្បិត នាងខ្ញុំពុំបានរួមរស់ជាមួយបុរសណាផង?

ម៉ារីបានប្រើសម្ដីសុភាពរាបសារនេះដើម្បីនិយាយថានាងមិនបានចូលរួមក្នុងសកម្មភាពផ្លូវភេទទេ។ ការបកប្រែផ្សេងទៀត៖ «ខ្ញុំជាស្ត្រីព្រហ្មចារី » (សូមមើល: rc://*/ta/man/translate/figs-litotes)

ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង

ដំណើរការនៃការមានគភ៌របស់ម៉ារីនឹងចាប់ផ្តើមដោយព្រះវិញ្ញាណដ៏វិសុទ្ធយាងមករកនាង។

យាងមកសណ្ឋិតលើ

«នឹងកើតមាន» ឬ «នឹងកើតឡើងចំពោះ»

ប្ញទ្ធានុភាពរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត

នេះជា​​​ « អំណាច» របស់ព្រះជាម្ចាស់ដែលអាចធ្វើឲ្យនាងម៉ារីមានផ្ទៃពោះ ទោះបីជានាងជាស្ត្រីក្រមុំព្រហ្មចារីក៏ដោយ។ ត្រូវប្រាកដថានេះមិនមានន័យថារាងកាយឬទំនាក់ទំនងផ្លូវភេទទេ - នេះជាការអស្ចារ្យ។

នឹងមកគ្របបាំងលើនាង

«នឹងគ្របអ្នកដូចស្រមោល»

ព្រះបុត្រាដ៏វិសុទ្ធ

«កូនដ៏វិសុទ្ធ» ឬ «ទារកដ៏វិសុទ្ធ»

ថ្វាយព្រះនាមថា

អត្ថន័យដែលអាចមានគឺ ១)« មនុស្សនឹងហៅព្រះអង្គ» ឬ ២)« ព្រះជាម្ចាស់នឹងហៅព្រះអង្គ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដូច្នេះ ព្រះបុត្រាដ៏វិសុទ្ធនឹងត្រូវប្រសូតមក ហើយថ្វាយព្រះនាមថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់

ទោះជាម៉ារីជាម្ដាយរបស់ព្រះយេស៊ូជាមនុស្សក៏ដោយ ព្រះជាម្ចាស់បានបង្កើតព្រះយេស៊ូឲ្យនៅជាទារក។ ហេតុដូច្នេះព្រះជាម្ចាស់ជាឪពុករបស់ព្រះអង្គហើយព្រះយេស៊ូត្រូវបានគេហៅថា «ព្រះរាជបុត្រានៃព្រះ»។

ព្រះរាជបុត្រារបស់ព្រះជាម្ចាស់

នេះគឺជាងារសំខាន់របស់ព្រះយេស៊ូ។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)