km_tn/luk/01/30.md

3.9 KiB

កុំខ្លាចអី! ម៉ារីអើយ

ទេវតាមិនចង់ ឲ្យម៉ារាខ្លាចរូបរាងរបស់គាត់ឡើយពីព្រោះព្រះជាម្ចាស់បានបញ្ជូនគាត់ដោយសារវិជ្ជមាន។

ដ្បិតព្រះជាម្ចាស់គាប់ព្រះហប្ញទ័យនឹងនាងណាស់

ឃ្លា «គាប់ចិត្ត» មានន័យថា៖ ទទួលដោយវិជ្ជមានពីនរណាម្នាក់។ ប្រយោគនេះអាចត្រូវបានបង្ហាញថាព្រះជាម្ចាស់ជាអ្នកនិយាយ។ «ព្រះជាម្ចាស់បានសំរេចចិត្តផ្តល់ព្រះគុណដល់អ្នក» ឬ «ទ្រង់កំពុងបង្ហាញភាពសប្បុរសរបស់ព្រះអង្គ» ។

នាងនឹងមានគភ៌ ហើយសម្រាលបានបុត្រាមួយ.. យេស៊ូ ..ព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត

ម៉ារីនឹងបង្កើតបាន«កូនប្រុសមួយ»ដែលនឹងត្រូវបានគេហៅថា «ព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុត»។ ដូច្នេះព្រះយេស៊ូជាកូនមនុស្សកើតចេញពីមាតាជាមនុស្ស ហើយទ្រង់ក៏ជាព្រះរាជបុត្រានៃព្រះដែរ។ ពាក្យទាំងនេះគួរតែត្រូវបានបកប្រែយ៉ាងប្រុងប្រយ័ត្ន។

ត្រូវថ្វាយ

អត្ថន័យដែលអាចមានគឺ ១)« មនុស្សនឹងហៅព្រះអង្គ» ឬ ២)« ព្រះជាម្ចាស់នឹងហៅព្រះអង្គថា» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ព្រះបុត្រារបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុត

នេះគឺជាងារសំខាន់របស់ព្រះយេស៊ូជាព្រះរាជបុត្រានៃព្រះ។ (សូមមើល: rc://*/ta/man/translate/guidelines-sonofgodprinciples)

ប្រទានបល្ល័ង្កនៃព្រះបាទដាវីឌជាអយ្យកោរបស់ព្រះអង្គដល់ព្រះអង្គ។​

បល្ល័ង្គតំណាងឲ្យសិទ្ធិអំណាចរបស់ព្រះមហាក្សត្រក្នុងការគ្រប់គ្រង។ ការបកប្រែផ្សេងទៀត៖ « ប្រគល់អំណាចឲ្យទ្រង់គ្រប់គ្រងជាស្ដេចដូចដូនតារបស់ព្រះអង្កគឺព្រះបាទដាវីឌបានធ្វើដែរ» ។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

រាជ្យរបស់ព្រះអង្គនឹងស្ថិតស្ថេរអស់កល្បជានិច្ច

ឃ្លាអវិជ្ជមាននេះ «គ្មានទីបញ្ចប់» សង្កត់ធ្ងន់ថា វាបន្តជារៀងរហូត។ វាក៏អាចត្រូវបានបញ្ជាក់ដោយឃ្លាវិជ្ជមានផងដែរ។ ការបកប្រែផ្សេងទៀត៖ « ព្រះរាជ្យរបស់ព្រះអង្គនឹងមិនចេះចប់ឡើយ” (សូមមើល: rc://*/ta/man/translate/figs-litotes)