km_tn/luk/01/26.md

3.7 KiB

ព័ត៌មាន​ទូទៅ:

ទេវតាកាព្រីយ៉ែលប្រកាសប្រាប់ម៉ារីថា នាងនឹងក្លាយជាម្ដាយរបស់ព្រះរាជបុត្រានៃព្រះ។

ក្នុងពេលប្រាំមួយខែ

«នៅខែទី ៦ ដែលអេលីសាបិតមានផ្ទៃពោះ។» វាចាំបាច់ក្នុងការបញ្ជាក់ចំណុចនេះឲ្យបានច្បាស់ ប្រសិនបើវាច្រឡំជាមួយខែទីប្រាំមួយក្នុងឆ្នាំ។ (សូមមើល: rc://*/ta/man/translate/figs-explicit)

ព្រះជាម្ចាស់បានចាត់បញ្ជូនទេវតាកាព្រីយ៉ែល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ « ព្រះជាម្ចាស់បានប្រាប់ទេវតាកាព្រីយ៉ែលឲ្យទៅ” (សូមមើល: rc://*/ta/man/translate/figs-activepassive)

លោកជាញាតិវង្សនឹងព្រះបាទដាវីឌ

«គាត់ជាកម្មសិទ្ធិរបស់កុលសម្ព័ន្ធដូចដាវីឌដែរ» ឬ «គាត់ជាកូនចៅរបស់ស្តេចដាវីឌ»

ភ្ជាប់ពាក្យ

«សន្យា» ឬ «សន្យាថានឹងរៀបការ» ។ ឪពុកម្តាយរបស់ម៉ារីបានប្តេជ្ញាចិត្តឲ្យនាងរៀបការជាមួយយ៉ូសែប។

ស្ត្រីក្រមុំនោះឈ្មោះនាងម៉ារី

នេះណែនាំម៉ារីជាតួអង្គថ្មីនៅក្នុងរឿង។ (សូមមើល: rc://*/ta/man/translate/writing-participants)

ទេវតា​ចូល​ទៅ​ក្នុង​ផ្ទះ​នាង

«ទេវតាបានមកឯម៉ារី»

ជម្រាបសួរ

នេះគឺជាការស្វាគមន៍ជាទូទៅ។ មានន័យថា៖ «អរសប្បាយ» ឬ« រីករាយ»។

ព្រះអម្ចាស់​គាប់​ព្រះហឫទ័យ​នឹង​នាង​ហើយ

«អ្នកដែលបានទទួលព្រះគុណដ៏អស្ចារ្យ! » ឬ «អ្នកដែលបានទទួលសេចក្តីសប្បុរសពិសេស!»

ព្រះអង្គ​គង់​ជា​មួយ​នាង

«ជាមួយអ្នក» គឺបង្កប់ន័យការគាំទ្រនិងការទទួលយក។ ការបកប្រែផ្សេងទៀត: «ព្រះអម្ចាស់សព្វព្រះហឫទ័យនឹងអ្នក» (សូមមើល: rc://*/ta/man/translate/figs-idiom)

នាង​រន្ធត់​យ៉ាង​ខ្លាំងដោយសារពាក្យនេះ ហើយនាងឆ្ងល់ថា តើ​ពាក្យ​ជម្រាប​សួរ​នេះ​មាន​ន័យ​ដូច​ម្ដេច

ម៉ារីបានយល់ពីអត្ថន័យនៃពាក្យនីមួយៗប៉ុន្តែនាងមិនយល់ពីមូលហេតុដែលទេវតានិយាយស្វាគមន៍ដ៏អស្ចារ្យនេះចំពោះនាងទេ។