km_tn/luk/01/18.md

2.9 KiB

តើខ្ញុំដឹងការនេះបានយ៉ាងដូចម្តេច?

«តើខ្ញុំអាចដឹងយ៉ាងដូចម្តេចថាអ្វីដែលអ្នកនិយាយនឹងកើតឡើង?» ត្រង់នេះ« ដឹង» មានន័យថារៀនដោយបទពិសោធន៍បានបង្ហាញថាសាការីកំពុងតែស្នើសុំរកទីសំគាល់ជាភស្តុតាង។ ការបកប្រែផ្សេងទៀត៖ «តើអ្នកអាចធ្វើអ្វីដើម្បីបង្ហាញឲ្យខ្ញុំដឹងថារឿងនេះនឹងកើតឡើង?»

ខ្ញុំជាទេវតាកាព្រីយ៉ែល ដែលឈរនៅចំពោះវត្តមានព្រះជាម្ចាស់

នេះត្រូវបានចែងជាការស្តីបន្ទោសដល់សាការី។ វត្តមានរបស់កាព្រីយ៉ែលដែលមកពីព្រះជាម្ចាស់ផ្ទាល់គួរតែជាភស្តុតាងគ្រប់គ្រាន់សម្រាប់សាការីហើយ។

ដែលឈរ

«អ្នកណាបម្រើ»

ព្រះជាម្ចាស់បានបញ្ជូនខ្ញុំឲ្យនាំដំណឹងល្អនេះប្រាប់លោក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត៖ « ព្រះជាម្ចាស់បានចាត់ខ្ញុំអោយមកនិយាយជាមួយអ្នក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

មើល៍!

ពាក្យថា« មើល» នៅទីនេះដាស់តឿនយើងឲ្យយកចិត្តទុកដាក់ចំពោះព័ត៌មានគួរឲ្យភ្ញាក់ផ្អើលដែលនឹងកើតឡើង។

និយាយពុំកើត

ទាំងនេះមានន័យដូចគ្នាហើយវាកើតឡើងម្តងទៀតដើម្បីបញ្ជាក់ពីភាពពេញលេញនៃភាពស្ងៀមស្ងាត់របស់គាត់។ ការបកប្រែផ្សេងទៀត៖ «មិនអាចនិយាយបានទាំងស្រុង» ឬ «មិនអាចនិយាយបានទាល់តែសោះ» (សូមមើល: rc://*/ta/man/translate/figs-doublet)

ពុំជឿតាមពាក្យខ្ញុំ

«មិនជឿអ្វីដែលខ្ញុំបាននិយាយ»

ពេលកំណត់

«នៅពេលកំណត់»