km_tn/lev/26/37.md

28 lines
3.5 KiB
Markdown

# ព័ត៌មាន​ទូទៅ
ព្រះអម្ចាស់នៅតែបន្តរៀបរាប់អំពីអ្វីដែលនឹងកើតឡើងចំពោះជនជាតិអ៊ីស្រាអែលនៅពេលពួកគេត្រូវបានបង្ខំឱ្យទៅប្រទេសរបស់សត្រូវ។
# ដូចរត់ចេញពីមុខដាវ
ដាវតំណាងឱ្យនរណាម្នាក់ដែលត្រៀមខ្លួនសម្លាប់ដោយប្រើដាវ ឬការវាយប្រហារពីកងទ័ពសត្រូវ។ ការបកប្រែផ្សេងទៀត «ដូចជាអ្នកកំពុងរត់ចេញពីនរណាម្នាក់ដែលកំពុងដេញតាមអ្នកដោយដាវ» ឬ «ដូចជាអ្នកកំពុងរត់គេចពីកងទ័ពសត្រូវ» (សូមមើល [[rc://*/ta/man/translate/figs-metonymy]])
# ឈរនៅពីមុខសត្រូវរបស់អ្នករាល់គ្នាទេ
ឈរនៅមុខខ្មាំងសត្រូវ តំណាងឱ្យមិនធ្លាក់ចុះនៅពេលដែលសត្រូវវាយប្រហារ និងប្រយុទ្ធប្រឆាំងនឹងពួកគេ។ ការបកប្រែផ្សងទៀត «ដើម្បីទប់ទល់និងសត្រូវរបស់អ្នកនៅពេលពួកគេវាយប្រហារអ្នក» ឬ «ដើម្បីប្រយុទ្ធប្រឆាំងនិងខ្មាំងសត្រូវរបស់អ្នក» (សូមមើល [[rc://*/ta/man/translate/figs-metonymy]])
# សពរបស់អ្នកនឹងត្រូវបញ្ចុះក្នុងស្រុកនៃខ្មាំងសត្រូវ
ព្រះអម្ចាស់មានព្រះបន្ទូលអំពីទឹកដីរបស់ខ្មាំងសត្រូវប្រៀបដូចជាសត្វព្រៃដែលស៊ីជនជាតិអ៊ីស្រាអែល។ ពាក្យថា «លេបត្របាក់» សង្កត់ធ្ងន់ថាប្រជាជនអ៊ីស្រាអែលភាគច្រើននឹងស្លាប់នៅទីនោះ។ ការបកប្រែផ្សេងទៀត «អ្នកនិងស្លាប់នៅលើទឹកដីសត្រូវរបស់អ្នក» (សូមមើល [[rc://*/ta/man/translate/figs-personification]])
# ក្នុងចំណោមអ្នករាល់គ្នា អស់អ្នកដែលរួចពីស្លាប់
«អ្នកទាំងនោះដែលមិនស្លាប់»
# វិនាសនៅក្នុងទឹកដីរបស់ខ្មាំងសត្រូវ ដោយសារអំពើបារបស់ពួកគេ
ដោយសារអំពើបាបរបស់ពួកគេ តំណាងឱ្យការខ្ជះខ្ជាយដោយសារតែអំពើបាបរបស់ពួកគេ។
# អំពើបាបរបស់ដូនតារបស់ពួកគេ
នៅទីនេះ «ដូនតារបស់ពួកគេ» តំណាងឱ្យបុព្វបុរសរបស់ពួកគេ។ (សូមមើល [[rc://*/ta/man/translate/figs-metonymy]])