km_tn/lev/26/34.md

2.7 KiB

នោះដីនឹងបានសម្រាកជំនួសឆ្នាំសប្ប័ទ

ប្រជាជនត្រូវគោរពច្បាប់ថ្ងៃឈប់សម្រាកដោយមិនធ្វើស្រែរៀងរាល់ឆ្នាំទីប្រាំពីរទេ។ ព្រះមានបន្ទូលអំពីរឿងនេះ​​ ដូចជាដីនោះជាមនុស្សដែលនឹងគោរពច្បាប់ថ្ងៃឈប់សម្រាកដែរ។ ការបកប្រែផ្សេងទៀត «បន្ទាប់មកដីនឹងត្រូវសម្រាកស្របតាមច្បាប់នៃថ្ងៃឈប់សម្រាក» ឬ «បន្ទាប់មកតាមច្បាប់ឈប់សម្រាកដីនិងមិនត្រូវធ្វើស្រែចម្ការទេ» (សូមមើល rc://*/ta/man/translate/figs-personification)

នោះដីនឹងបានសម្រាក

ព្រះមានបន្ទូលអំពីដីដែលមិនត្រូវបានគេធ្វើស្រែដូចជាវាជាមនុស្សដែលនិងសម្រាកដែរ។ ការបកប្រែផ្សេងទៀត «វានិងមិនត្រូវបានធ្វើស្រែទេ» (សូមមើល rc://*/ta/man/translate/figs-personification)

យើងនឹងធ្វើឲ្យគេមានចិត្តភ័យតក់ស្លុត

ការបញ្ជូនការភ័យខ្លាចទៅក្នុងចិត្តរបស់ពួកគេតំណាងឱ្យការភ័យខ្លាច។ ការបកប្រែផ្សេងទៀត «យើងនិងធ្វើឱ្យអ្នកភ័យខ្លាចយ៉ាងខ្លាំង» (សូមមើល rc://*/ta/man/translate/figs-metaphor)

គេនឹងរត់ដូចរត់គេចពីមុខដាវ

ដាវតំណាងឱ្យនរណាម្នាក់ដែលត្រៀមខ្លួនសម្លាប់ដោយប្រើដាវ​ ឬការវាយប្រហារពីកងទ័ពសត្រូវ។ ការបកប្រែផ្សេងទៀត «ដូចជាអ្នកកំពុងរត់គេចពីអ្នកដែលកំពុងដេញតាមអ្នកដោយដាវ» ឬ «ដូចជាអ្នកកំពុងភៀសខ្លួនពីកងទ័ពសត្រូវ» (សូមមើល rc://*/ta/man/translate/figs-metonymy)