km_tn/lev/24/19.md

3.8 KiB

ឃ្លាភ្ជាប់

ព្រះនៅតែបន្ដប្រាប់ម៉ូសេ ពីអ្វីដែលប្រជាជនត្រូវធ្វើនៅពេលមាននរណាម្នាក់ធ្វើអាក្រក់។

នោះត្រូវធ្វើឲ្យគេមានរបួសត្រង់នោះវិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «អ្នកត្រូវធ្វើចំពោះគាត់» (សូមមើល rc://*/ta/man/translate/figs-activepassive)

បើអ្នកណាធ្វើឲ្យគេបាក់ឆ្អឹង ត្រូវបំបាក់ឆ្អឹងអ្នកនោះវិញ ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ

ឃ្លាទាំងនេះសង្កត់ធ្ងន់ថាមនុស្សម្នាក់គួរតែទទួលរងគ្រោះដូចដែលគាត់បានធ្វើចំពោះអ្នកដទៃ។

បើអ្នកណាធ្វើឲ្យគេបាក់ឆ្អឹង ត្រូវបំបាក់ឆ្អឹងអ្នកនោះ

នេះសំដៅទៅលើការបាក់ឆ្អឹង។ ការបកប្រែផ្សេងទៀត «ឆ្អឹងទល់នឹងឆ្អឹង» ឬ «ប្រសិនបើគាត់បំបាក់ឆ្អឹងនរណាម្នាក់ គាត់ត្រូវសងមកវិញដោយឆ្អឹងរបស់គាត់» ឬ «ប្រសិនបើគាត់បាក់ឆ្អឹងរបស់នរណាម្នាក់ពួកគេនឹងបាក់ឆ្អឹងមួយរបស់គាត់វិញ» (សូមមើល rc://*/ta/man/translate/figs-idiom)

ភ្នែកសងដោយភ្នែក

នេះសំដៅទៅលើភ្នែកដែលរងរបួស ឬត្រូវគេវាយដំយ៉ាងធ្ងន់ធ្ងរ។ ការបកប្រែផ្សេងទៀត​ «ប្រសិនបើគាត់បំផ្លាញភ្នែករបស់នរណាម្នាក់ ឆ្អឹងមួយរបស់គាត់ត្រូវតែត្រូវបានបំផ្លាញវិញ» ឬ «ប្រសិនបើគាត់បំផ្លាញភ្នែករបស់នរណាម្នាក់ពួកគេនឹងបំផ្លាញភ្នែករបស់គាត់វិញដែរ» (សូមមើល rc://*/ta/man/translate/figs-idiom)

ធ្មេញសងដោយធ្មេញ

នេះសំដៅទៅលើធ្មេញដែលគេគោះចេញពីមាត់។ ការបកប្រែផ្សេងទៀត «ប្រសិនបើគាត់ធ្វើឲ្យធ្មេញរបស់នរណាម្នាក់បាក់ គាត់ត្រូវសងធ្មេញនោះវិញ» ឬ «ប្រសិនបើគាត់វាយធ្មេញរបស់នរណាម្នាក់ពួកគេនឹងវាយធ្មេញមួយរបស់គាត់វិញ» (សូមមើល rc://*/ta/man/translate/figs-idiom)

អ្នកដែលសម្លាប់មនុស្ស ត្រូវមានទោសដល់ស្លាប់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែផ្សេងទៀត «ពួកគេត្រូវតែសំលាប់អ្នកណាដែលសម្លាប់គេ» (សូមមើល rc://*/ta/man/translate/figs-activepassive)