km_tn/lam/01/08.md

3.1 KiB

ក្រុង​យេរូ‌សាឡឹម​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់

នេះពិពណ៌នាអំពីក្រុងយេរូសាឡឹម ជាមនុស្សដែលបានធ្វើបាប ហើយវាក៏តំណាងឲ្យប្រជាជននៅក្រុងយេរូសាឡឹមដែរ។ (សូមមើល [[rc:///ta/man/translate/figs-personification]] and [[rc:///ta/man/translate/figs-metonymy]])

ជា​របស់​ស្មោក‌គ្រោក

យោងទៅតាមច្បាប់នៃគម្ពីរសញ្ញាចាស់ ស្ត្រីម្នាក់មានភាពមិនស្អាតក្នុងពេលមានរដូវប្រចាំខែ។ អំពើបាបរបស់ក្រុងយេរូសាឡឹមបានធ្វើអោយនាងស្មោកគ្រោក និង មិនស្អាតដូច្នេះព្រះមិនអាចទទួលយកនាងឡើយ។ (សូមមើល rc://*/ta/man/translate/figs-simile)

​កេរ្ដិ៍‌ខ្មាស​នាង

ក្រុងយេរូសាឡឹមត្រូវបានពិពណ៌នាថាជាស្ត្រីម្នាក់ ដែលផ្នែកឯកជនត្រូវបានបង្ហាញដល់មនុស្សគ្រប់គ្នាឲ្យនាងខ្មាសគេ។ ការបកប្រែផ្សេងទៀត «ភាពអាក្រាតរបស់នាង» (សូមមើល rc://*/ta/man/translate/figs-personification)

នាង​ត្រូវ​ធ្លាក់ចុះ​យ៉ាងយ៉ាប់យឺន

ការបកប្រែផ្សេងទៀត «ការធ្លាក់ចុះរបស់នាងបានធ្វើឲ្យមានការភ្ញាក់ផ្អើល» ឬ «អ្នកដែលបានឃើញការបំផ្លិចបំផ្លាញរបស់នាងមានការភ្ញាក់ផ្អើល» (សូមមើល rc://*/ta/man/translate/figs-idiom)

សូមទតមើល៍ សេចក្ដី​វេទនារបស់​ខ្ញុំ​ម្ចាស់​ចុះព្រះ‌អម្ចាស់

អាចមានន័យថា ១) អ្នកនិពន្ធនៃបរិទេវឥឡូវនេះនិយាយដោយផ្ទាល់ទៅកាន់ព្រះអម្ចាស់ឬ ២) ក្រុងយេរូសាឡឹមត្រូវបានពិពណ៌នាថា កំពុងនិយាយទៅកាន់ព្រះអម្ចាស់ដូចជាមនុស្សម្នាក់ដែរ។ (សូមមើល rc://*/ta/man/translate/figs-personification)

សូមទតមើល៍

ការបកប្រែផ្សេងទៀត «យកចិត្តទុកដាក់ទៅលើ» (សូមមើល rc://*/ta/man/translate/figs-idiom)