km_tn/jos/08/01.md

2.6 KiB

«កុំឲ្យភ័យខ្លាចឡើយ កុំឲ្យបាក់ទឹកចិត្តឲ្យសោះ»

ឃ្លាទាំងពីរនេះមានអត្ថន័យជារួមដូចគ្នា។ ព្រះអម្ចាស់រួមបញ្ចូលពួកគេដើម្បីបញ្ជាក់ថា គ្មានមូលហេតុត្រូវខ្លាចទេ។ (សូមមើល rc://*/ta/man/translate/figs-parallelism)

យើងនឹងប្រគល់ស្តេចក្រុងអៃដល់អ្នក ទាំងប្រជាជន ទាំងក្រុង ... និងទឹកដីរបស់ស្តេចផង

ការប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់អ៊ីស្រាអែល មានន័យថា ផ្តល់ឲ្យអ៊ីស្រាអែលនូវជ័យជំនះ និងគ្រប់គ្រងលើពួកគេ។ការបកប្រែផ្សេងទៀត « យើងបានប្រគល់ជ័យជំនះដល់អ្នកលើស្តេចអៃ និងប្រជាជនរបស់ទ្រង់ហើយយើងបានប្រគល់អ្នកអោយគ្រប់គ្រងលើក្រុង និងទឹកដីរបស់ទ្រង់»។ (សូមមើល rc://*/ta/man/translate/figs-metonymy)

យើងនឹងប្រគល់

ព្រះជាម្ចាស់មានព្រះបន្ទូលអំពីអ្វីដែលព្រះអង្គបានសន្យាថា នឹងធ្វើដូចជាព្រះអង្គបានធ្វើរួចហើយ ពីព្រោះព្រះអង្គពិតជានឹងធ្វើវាជាមិនខាន ។ ការបកប្រែផ្សេងទៀត « យើងពិតជានឹងប្រទានឲ្យ » ឬ « យើងនឹងប្រទានឲ្យ » (សូមមើល rc://*/ta/man/translate/figs-pastforfuture)

និងស្តេច

ពាក្យថា «នាង» គឺសំដៅលើទីក្រុងអៃ។ ទីក្រុងជាច្រើនត្រូវបានគេនិយាយដូចជាពួកគេជាស្ត្រី។ ការបកប្រែផ្សេងទៀត « ស្តេចរបស់វា » ឬ « ស្តេចរបស់ពួកគេ » (សូមមើល rc://*/ta/man/translate/figs-personification)