km_tn/jos/07/08.md

4.3 KiB

ព័ត៌មានទូទៅ

លោកយ៉ូស្វេបង្ហាញការខកចិត្តទៅចំពោះព្រះជាម្ចាស់។

តើទូលបង្គំអាចនិយាយអ្វីបាន ក្រោយពេលដែលជនជាតិអ៊ីស្រាអែលរត់នៅចំពោះខ្មាំងសត្រូវរបស់ពួកគេដូច្នេះ!

លោកយ៉ូស្វេបាននិយាយបែបនេះដើម្បីបង្ហាញថាគាត់តូចចិត្តណាស់ដែលគាត់មិនដឹងថាត្រូវនិយាយអ្វី។ ការបកប្រែផ្សេងទៀត « ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទេ​ អ៊ីស្រាអែលបានងាកបែរទៅរកសត្រូវរបស់ពួកគេ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ក្រោយពេលដែលជនជាតិអ៊ីស្រាអែលរត់នៅចំពោះខ្មាំងសត្រូវរបស់ពួកគេដូច្នេះ?

ការធ្វើបែបនេះតំណាងឲ្យការរត់ចេញពីសត្រូវរបស់ពួកគេ។ ការបកប្រែផ្សេងទៀត « អ៊ីស្រាអែលបានរត់ចេញពីសត្រូវរបស់ពួកគេ » (សូមមើល rc://*/ta/man/translate/figs-metonymy)

ពួកគេនឹងឡោមព័ទ្ធយើង ហើយនឹងធ្វើឲ្យមនុស្សនៅលើផែនដីភ្លេចឈ្មោះយើងមិនខាន

ការធ្វើអោយប្រជាជនភ្លេចឈ្មោះជនជាតិអ៊ីស្រាអែល តំណាងអោយការធ្វើអោយគេភ្លេចប្រជាជនអ៊ីស្រាអែល។ ក្នុងករណីនេះពួកគេនឹងធ្វើវាដោយសម្លាប់ជនជាតិអ៊ីស្រាអែល។ ការបកប្រែផ្សេងទៀត « ពួកគេនឹងឡោមព័ទ្ធយើង នឹងសម្លាប់យើងហើយប្រជាជននៅលើផែនដីនឹងភ្លេចយើង » (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-explicit]])

សម្រាប់ព្រះនាមដ៏ប្រសើររបស់ព្រះអង្គ

ឃ្លា « ព្រះនាមដ៏ប្រសើររបស់ព្រះអង្គ » នៅទីនេះតំណាងឲ្យកេរ្តិ៍ឈ្មោះ និងអំណាចរបស់ព្រះ។ ការបកប្រែផ្សេងទៀត « ហើយដូច្នេះតើព្រះអង្គ នឹងធ្វើអ្វីដើម្បីឲ្យប្រជាជនដឹងថាព្រះអង្គគឺមហិមា »​ (សូមមើល rc://*/ta/man/translate/figs-metonymy)

តើព្រះអង្គនឹងធ្វើយ៉ាងណាសម្រាប់ព្រះនាមដ៏ប្រសើររបស់ព្រះអង្គ?

លោកយ៉ូស្វេប្រើសំនួរនេះដើម្បីទួលព្រះជាម្ចាស់ថា ប្រសិនបើជនជាតិអ៊ីស្រាអែលត្រូវបានបំផ្លាញចោលនោះ​ ប្រជាជនផ្សេងទៀតនឹងគិតថាព្រះជាម្ចាស់មិនពូកែអស្ចារ្យទេ។ ការបកប្រែផ្សេងទៀត « បន្ទាប់មកនឹងគ្មានអ្វីដែលព្រះអង្គអាចធ្វើបានសម្រាប់ព្រះនាមដ៏អស្ចារ្យរបស់ទ្រង់ទេ » ។ ឬ «បន្ទាប់មកប្រជាជន នឹងមិនដឹងថាព្រះអង្គគឺអស្ចារ្យ » ។ (សូមមើល [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-explicit]])