km_tn/jos/06/26.md

3.7 KiB

មានបណ្តាសារហើយអស់អ្នកដែលសង់ក្រុងយេរីខូនេះឡើងវិញ

ការដាក់បណ្តាសានៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់​ តំណាងឲ្យការដាក់បណ្តាសារតាមរយៈព្រះអម្ចាស់។ ការបកប្រែផ្សេងទៀត « សូមព្រះអម្ចាស់ដាក់បណ្តាសាដល់មនុស្សដែលសង់ឡើងវិញ» (សូមមើល rc://*/ta/man/translate/figs-metaphor)

អ្នកដែលចាក់គ្រឹះឡើង កូនប្រុសច្បងអ្នកនោះនឹងត្រូវបង់ថ្លៃ

លទ្ធិផលនៃមនុស្សម្នាក់ដែលចាក់គ្រឹះថ្មី សម្រាប់ក្រុងយេរីខូ គឺកូនប្រុសច្បងរបស់គាត់នឹងត្រូវស្លាប់។ នេះត្រូវបានគេនិយាយថាវាជាការបង់ថ្លៃដែលមនុស្សនឹងចំណាយ។ ការបកប្រែផ្សេងទៀត «បើគាត់ចាក់គ្រឹះគាត់នឹងបាត់បង់កូនប្រុសច្បង» ឬ «បើគាត់ចាក់គ្រឹះកូនប្រុសច្បងរបស់គាត់នឹងស្លាប់» (សូមមើល rc://*/ta/man/translate/figs-metaphor)

កូនប្រុសច្បងអ្នកនោះនឹងត្រូវបង់ថ្លៃ ហើយអ្នកណាដែលដំឡើងទ្វារវានឹងត្រូវបង់ថ្លៃជីវិតកូនពៅរបស់ខ្លួន

លទ្ធិផលនៃមនុស្សម្នាក់ដែលបង្កើតទ្វារថ្មី សម្រាប់ក្រុងយេរីខូ គឺថាកូនប្រុសពៅរបស់គេនឹងត្រូវស្លាប់។ នេះត្រូវបានគេនិយាយថាវាជាការបង់ថ្លៃ ដែលមនុស្សនោះនិងសង។ ការបកប្រែផ្សេងទៀត «ប្រសិនបើគាត់រៀបចំច្រកទ្វាររបស់គាត់ គាត់និងបាត់បង់កូនប្រុសពៅរបស់គាត់» ឬ «ប្រសិនបើគាត់បង្កើតទ្វារនោះកូនប្រុសពៅរបស់គាត់និងស្លាប់» (សូមមើល rc://*/ta/man/translate/figs-metaphor)

កេរ្តិ៍ឈ្មោះរបស់លោកល្បីក្នុងទឹកដីនោះទាំងមូល

សំដៅទៅលើកិត្តិនាមរបស់យ៉ូស្វេមិនមែនជាកិត្តិនាមរបស់ព្រះអម្ចាស់ទេ។ ការស្គាល់ក្នុងចំណោមប្រជាជននៅទូទាំងប្រទេស​ ត្រូវបានគេនិយាយ កិត្តិនាមរបស់គាត់រីករាលដាល។ ការបកប្រែផ្សេងទៀត «លោកយ៉ូស្វេមានកេរ្តិ៍ឈ្មោះល្បីល្បាញពាសពេញស្រុក» ឬ «ប្រជាជននៅទូទាំងស្រុកបានរៀនអំពីលោកយ៉ូស្វេ» (សូមមើល rc://*/ta/man/translate/figs-metaphor)